ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញវិធានការឆ្លើយតបកំណើនសិស្សនៅតាមតំបន់មានសេដ្ឋកិច្ចរីកចម្រើន
ក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសាលារៀនដែលមានកំណើនសិស្សច្រើន នៅតាមតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន។

លោក ស្រី ឃួនវិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាក្រសួងអប់រំបានកំណត់និយាមសម្រាប់សិស្សកម្រិតបឋមសិក្សាថ្នាក់ទី១ ដល់ទី៣ គឺ ៣៥ ទៅ៤៥ នាក់ ក្នុងមួយថ្នាក់, ថ្នាក់ទី៤ ដល់ទី៦ គឺ ៤០ ទៅ ៥០ នាក់ ក្នុងមួយថ្នាក់,និង កម្រិតមធ្យមសិក្សាពី៤០ ទៅ៥០នាក់។
ដោយឡែកនៅតំបន់មួយចំនួនដែលមានសេដ្ឋកិច្ចរីកចម្រើន មានកំណើនឱកាសការងារ បានធ្វើឱ្យប្រជាជនមានការកើនឡើង ហើយចំនួនសិស្សក៏មានការកើនឡើងផងដែរ។

លោកស្រីបានបន្តទៀតថា ដើម្បីឱ្យសាលារៀននៅតំបន់ដែលមានសិស្សកើនឡើងអាចទទួលសិស្សឱ្យបានចូលរួមប្រកបដោយសមធម៌ ក្រសួងអប់រំ បាននិងកំពុងកសាងបន្ថែមបន្ទប់រៀន។ ជាក់ស្តែងនៅក្នុងរបាយការណ៍បូកសរុបប្រចាំឆ្នាំសិក្សា ២០២១-២០២២ កន្លងមក បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ក៏ក្រសួងអប់រំ បានកសាងបន្ថែមទៀតនូវ អគារសិក្សាសាលាបឋមសិក្សា ១៩ខ្នង ស្មើ ១២៧បន្ទប់ ទីចាត់ការ ៥ខ្នង ស្មើ ២៥បន្ទប់ អគារសិក្សាអនុវិទ្យាល័យ ៦ខ្នង ស្មើ ៤៩បន្ទប់ និងបណ្ណាល័យ ១ខ្នង និងអគារសិក្សាវិទ្យាល័យ ២ខ្នង ស្មើ ១៥បន្ទប់នៅខេត្តកណ្តាល កំពង់ចាម កំពត រតនគិរី ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរក្រសួងបានបំពេញតម្រូវការគ្រូ តាមរយៈការប្រើប្រាស់គ្រូជាប់កិច្ចសន្យា និងសហការជាមួយសហគមន៍ក្នុងការប្រើប្រាស់គ្រូបន្ថែមដោយមានការគាំទ្រពីសហគមន៍និងការប្រើប្រាស់គ្រូ២វេន ដើម្បីបំពេញតម្រូវការគ្រូព្រមទាំង ការលើកកម្ពស់ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីដើម្បីឱ្យសិស្សានុសិស្សអាចទទួលបានចំណេះដឹង បំណិន និងឥរិយាបទតាមស្តង់ដារកម្មវិធីសិក្សាដែលបានកំណត់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


