Connect with us

ព័ត៌មានជាតិ

ក្រសួង នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ នៅដើមឆ្នាំ ២០២៤

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាប់ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ ២០២៤ ខាងមុខ ខណៈ​មាន​យុវជន​ចុះ​ឈ្មោះ​ចូលរៀន​ប្រមាណ​ជាង ១ ម៉ឺន ៧ ពាន់​នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ធ្នូ នេះ​ថា «បើ​មិន​មាន​ការ​ប្រែប្រួល​ទេ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ចាប់ផ្ដើម​ចូល​រៀន​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ ហើយ​គិត​ត្រឹម​ម៉ោង ១៧ និង ០០ នាទី ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២៣ មាន​អ្នក​ចុះឈ្មោះ​សរុប​ចំនួន ១៧ ២៦៧ នាក់ (ស្រី ៥ ៩៣៨ នាក់) ក្នុង​នោះ រាជធានី​ភ្នំពេញ​ចំនួន ៦ ៨៧៨ នាក់ (ស្រី ២ ២២៩ នាក់), បាត់ដំបង ២ ០៥១ នាក់ (ស្រី ៩១៧ នាក់), សៀមរាប ១ ២១៤ នាក់ (ស្រី ២៦៤ នាក់​), កណ្ដាល ៦៦៦ នាក់ (ស្រី ១៩៤ នាក់), ព្រះសីហនុ ៦០៨ នាក់ (ស្រី ២០៦ នាក់) និង​បណ្ដា​ខេត្ត​ផ្សេងៗ ចំនួន ៥ ៨៥០ នាក់ (ស្រី ២ ១២៨ នាក់)។

លោក​បាន​បន្ត​ថា ចំណោម​អ្នក​ចុះ​ឈ្មោះ​ជាង ១៧ ០០០ នាក់ ក្នុង​នោះ​វិស័យ​សំណង់​មាន​ចំនួន ២ ៥២៥ នាក់ (ស្រី ៣៣០ នាក់), អគ្គិសនី និង​ថាមពល ៥៥៧ នាក់ (ស្រី ៦២ នាក់), អេឡិចត្រូនិក ៤២០ នាក់ (ស្រី ៦១ នាក់), កម្មន្តសាល ១២០ នាក់ (ស្រី ៧ នាក់), មេកានិច​ទូទៅ​/មេកានិច​រថយន្ត ២៥៨៩ នាក់ (ស្រី ១១៣ នាក់), ធុរកិច្ច និង​ព័ត៌មានវិទ្យា ៥ ៦៣៨ នាក់ (ស្រី ២ ៩៩៧ នាក់) , សេវាកម្ម ៩៩៤ នាក់ (ស្រី ៨៥៩ នាក់), បរិក្ខារ​ត្រជាក់ និង​កម្តៅ ២ ៥៦២ នាក់ (ស្រី ៩៩ នាក់​), ទេសចរ ១ ០០០ នាក់ (ស្រី ៧៤៣ នាក់), និង​កសិកម្ម និង កសិ​-​ឧស្សាហកម្ម ៨៦២ នាក់ (ស្រី ៦៦៧ នាក់​)។

លោក​បាន​បន្ត​ទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ ហើយ​ការ​ចុះ​ឈ្មោះ​ចូលរៀន ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ។ ហើយ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មុខជំនាញ​សម្រាប់​ជំហាន​ដំបូង​មាន​ចំនួន ៣៨ មុខជំនាញ នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន ១០ រួមមាន ៖ សំណង់​, អគ្គិសនី និង​ថាមពល​,​អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​,​កម្មន្តសាល​,​មេកានិក​ទូទៅ​/​មេកា​និក​រថយន្ត​,​ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង​កសិ​-ឧស្សាហកម្ម​, និង ធុរកិច្ច និង​ព័ត៌មាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម