ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ចិន នឹងជួយជំរុញកំណើនទេសចរប្រទេសទាំងពីរ
កិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាម QR-Code កម្ពុជា ចិន មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រោះនៅពេលទេសចរចិនចូលមកកម្ពុជា នឹងងាយស្រួលក្នុងការចាយវាយទូទាត់ ដែលកត្តាអាចទាក់ទាញទេសចរផងដែរ។ នេះបើតាមការលើកឡើងរបស់លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ២៧ ធ្នូនេះ។

លោក តុប សុភ័គ បានបន្តថា កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code បានជំរុញដល់ការការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យ័នរបស់ចិន ឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេសទាំងពីរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងជួយពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល អាចស្កេន QR Code នៅប្រទេសចិន ដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាផ្សេងៗបានយ៉ាងងាយស្រួល។ សម្រាប់ពលរដ្ឋចិន ដែលមកកម្ពុជា ក៏អាចទូទាត់លើការចំណាយផ្សេងៗ តាមរយៈការស្កេននូវប្រព័ន្ធ KH QR បានផងដែរ។

លោក តុប សុភ័គបានបន្តទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយសម្រួលការទូទាត់របស់ពលរដ្ឋរវាងប្រទេសចិន និងកម្ពុជា ឱ្យកាន់តែប្រសើរ និងមិនខាតបង់នូវអត្រាប្តូរប្រាក់។ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ គឺការជំរុញការប្រើប្រាស់ប្រាក់រៀល។
លោកបានបន្ថែមទៀតថា« ពលរដ្ឋកម្ពុជាទៅស្រុកគេត្រូវមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធ KHQR Code នេះបាន ហើយពេលគេមកខ្មែរវិញ អាជីវករយើង គឺត្រូវតែមាន QR Code ជាលុយរៀល ដើម្បីឱ្យចិនទូទាត់ពីលុយយ័នមកជាលុយរៀល “ខាងចិន គឺគេជំរុញការប្រើប្រាស់លុយយ័ននៅស្រុកគេ ហើយខាងខ្មែរយើងក៏ជំរុញការប្រើប្រាស់លុយរៀលនៅក្នុងស្រុកយើង ផងដែរ»។
លោក តុប សភ័គ ចាត់ទុកកិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់សម្រាប់វិស័យ ទេសចរណ៍កម្ពុជា ព្រោះនៅពេលទេសចរចិនមកកម្ពុជា នឹងងាយស្រួលចាយវាយទូទាត់ ដែលជាកត្តាអាចទាក់ទាញទេសចរមកបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay International បានរៀបចំពិធីសម្ពោធជាផ្លូវការនៃការទូទាត់ QR Code ឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


