ព័ត៌មានជាតិ
ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ ២ ថ្ងៃជាប់គ្នាបណ្តាស្រុកជាប់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង
មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក រួមមន្ទីរស្ថាប័នពាក់ព័ន្ធចុះបង្រ្កាបទល្មើសនេសាទជាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២៦ ខែធ្នូ លើគោលដៅបណ្តាស្រុកដែលជាប់បឹងទន្លេសាបនៃខេត្តបាត់ដំបង ក្នុងនោះមាន ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និង ស្រុកមោងឫស្សី ក្នុងគោលដៅបោសសំអាតបទល្មើសនៅរដូវទឹកសម្រក។



លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានឲ្យដឹងថា ការបង្ក្រាបនេះគោលដៅសំខាន់គឺនៅតាមឡូត៍នេសាទនិមួយៗដែលជនខិលខូចលួចដាក់។ ក្នុងនោះបានបង្ក្រាបក្នុងភូមិសាស្ត្រចំណុចកូនយំ (អតីតឡូត៍នេសាទលេខ២) ឃុំកោះ ជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលជាជំហានទី១ បានប្រើប្រាស់កម្លាំង ៤៨ នាក់ ក្នុងនោះមានរដ្ឋបាលស្រុកឯកភ្នំ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ភូមិភាគ ៥ សឹករងខេត្ត ស៊ើបការមណ្ឌល ៥ បរិស្ថាន ជលផល សហគមន៍នេសាទ ជាមួយមធ្យោបាយកាណូត ១៤ គ្រឿង។ លទ្ធផលនៃការបង្ក្រាបរួមមានសាច់មងប្រវែង ១៥០០ ម៉ែត្រ បង្គោលចំនួន ២០០ ដើម ឡុកចំនួន ០៣ គ្រឿង ត្រូវបានដុតកំទេចចោល។
លោកនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបន្តឲ្យដឹងទៀតថា ការបង្ក្រាបជំហានទី២ ក្នុងភូមិសាស្ត្រចំណុចអូរដា ច្រាំង ចោទ បឹងសំ និងខាងលើបឹងសំ (អតីតឡូត៍នេសាទលេខ២) ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសនេសាទជាលក្ខណ:សិប្បកម្មក្នុងកន្លែងអភិរក្សជលផល បង្ក្រាបបាន ០៤ ករណី ដោយប្រើប្រាស់កម្លាំង ៦៣ នាក់ មធ្យោបាយកាណូត ១៨ គ្រឿង។ ជាលទ្ធផលបានកាប់បំផ្លាញចោលសាច់មងប្រវែង ៣៥០០ ម៉ែត្រ បង្គោលចំនួន ៨០០ ដើម ឡុកចំនួន ១១ គ្រឿង ត្រីចម្រុះចំនួន ៤០០ គីឡូក្រាម។

លោកបានបញ្ជាក់ថា រដូវទឹកសម្រកនេះ ត្រីចម្រុះត្រូវបានប្រមូលផ្តុំដែលជាការងាយគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ចាប់យក ដែលធ្វើឲ្យទំហំត្រីនៅដែនបឹងទន្លេសាបនៃខេត្តបាត់ដំបងថយចុះយ៉ាងឆាប់។
យ៉ាងណាមិញ រដូវទឹកសម្រក ការចុះបង្ក្រាបមិនជាការប្រឈមអ្វីនោះទេដោយសារតែទំហ៊ុំទឹករួមតូចហើយការបង្ក្រាបប្រើរយះពេលខ្លីត្រឹម ១០ ថ្ងៃអាចបង្ក្រាបបានគ្រប់ជ្រុងជ្រោយ។
បើតាមមន្រ្តីជលផលខេត្តបាត់ដំបង មានស្រុកចំនួន ៤ នៃខេត្តបាត់ដំបងដែលជាប់ដែនបឹងទន្លេសាបក្នុងនោះមាន ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឫស្សី។ បច្ចុប្បន្ន ស្រុកថ្មគោល និងស្រុកសង្កែ ទឹកស្រកអស់ហើយនៅតែស្រុក ឯកភ្នំ និង ស្រុកមោងឫស្សីប៉ុណ្ណោះ ដែលទឹកមិនទាន់ស្រកអស់ ហើយការបង្ក្រាបនៅតែមានជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យបទល្មើសអស់ក្នុងរដូវទឹកសម្រកនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ