ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ដាក់ផែនការ ពន្លឿនចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យរួចរាល់ត្រឹមឆ្នាំក្រោយ
នៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆយចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិអូរតែ្រល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត៉ ខេត្តស្ទឹងត្រែង ថ្ងៃទី ៤ ខែមករាឆ្នាំ ២០២៤ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដាក់ផែនការឲ្យមន្ត្រី.មន្ទីរជំនាញ រៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ពន្លឿនការចុះបញ្ជី និងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងឲ្យបានចប់សព្វគ្រប់នៅឆ្នាំ ២០២៥។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុង ស្រុក ខេត្ត និងអ្នកបច្ចេកទេស ត្រូវប្រឹងប្រែងបំពេញការងារចុះបញ្ជីដី និងវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆ្លើយតប ទៅតាមផែនការ និងគោលនយោបាយ បញ្ចកោណរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។
លោកមានប្រសាសន៍បន្តថា៖ ដូចការបិទផ្សាយបញ្ជីក្បាលដីនៅពេលនេះ វាជាលទ្ធផលមួយឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បិទផ្សាយត្រូវមកពិនិត្យមើលភាពត្រឹមត្រូវ បើមានការខុសឆ្គងដោយចំណុចណាមួយ ត្រូវទាក់ទងទៅមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការកែតម្រូវឲ្យស្របតាមលក្ខណៈច្បាប់ ហើយពេលទទួលបានកម្មសិទ្ធិស្របច្បាប់។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកនេះ បានទទួលស្គាល់ថា៖កន្លងមក មន្ត្រីជំនាញចុះអនុវត្ត ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បានចំនួន ៣ ឃុំ រួចមកហើយដូចជា ឃុំស្រែឬស្សី ឃុំសំអាង និងឃុំអន្លង់ជ្រៃ ហើយពេលនេះកំពុងអនុវត្តនៅឃុំថាឡាបរិវ៉ាតបន្តទៀត។
លោកអភិបាលស្រុកសំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញវាស់វែងដីធ្លី និងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ ចុះបញ្ជី វាស់វែងដីធ្លី និងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗឲ្យមានប្រសិទ្ធភាព ដើម្បីអត្ថប្រយោជន៍សម្រាប់កូនចៅយើងនាថ្ងៃអនាគត។

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា៖ មន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងអនុវត្តការងារជំនាញឲ្យបានឆ្លើយតប និងទទួលបានលទ្ធផលល្អ ទៅតាមផែនការ ជូនគណៈអភិបាលខេត្ត ជាពិសេសបំពេញកាតព្វកិច្ចឲ្យមានតម្លាភាព ដើម្បីជៀសវាងកុំឲ្យកើតមានទំនាស់រឿងរ៉ាវដីធ្លី ពិបាកក្នុងការដោះស្រាយ។
សូមបញ្ជាក់ថា ការបិទផ្សាយ ជាសាធារណៈនៅឯកសារវិនិច្ឆ័យដីធ្លីនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡា បរិវ៉ាត៉ មានចំនួន ១.៤១២ ក្បាលដី ស្មើនឹងជាង ២.៣៣៨ ហិកតា ក្នុងនោះមានប្រភេទដីកសិកម្ម ចំនួន ៥៣៧ ក្បាលដី សម្រាប់ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរត្រែល គិតជាម្ចាស់ដីមាន ចំនួន ៦៥៩ គ្រួសារ ដើម្បីឲ្យពួកគាត់ មកពិនិត្យមើលភាពខ្វះចន្លោះ និងត្រឹមត្រូវ ព្រោះមន្ត្រីជំនាញ បិទផ្សាយនេះ បានទុកពេលឱ្យកែតម្រូវក្នុងរយៈពេល ១៥ ថ្ងៃ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ