ព័ត៌មានជាតិ
នៅភ្នំពេញ ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ៩០០ករណី បណ្ដាលឲ្យស្លាប់ ៣០៣នាក់, កើនឡើង ៣០នាក់
ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅរាជធានីភ្នំពេញ មានចំនួនជាង ៩០០ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៣០៣នាក់ ហើយកើតឡើងភាគច្រើន នៅពេលយប់។ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២៣ មានការកើនឡើងចំនួន ១៨ករណី និងមនុស្សស្លាប់កើនឡើងចំនួន ៣០នាក់។ នេះបើតាមឲ្យដឹងពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ថា ពេញមួយឆ្នាំ ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅរាជធានីភ្នំពេញ ចំនួន ៩៤៦ករណី។ ក្នុងនោះ ករណីកើតឡើងនៅពេល យប់ មានចំនួនច្រើនជាងពេលថ្ងៃ រហូតដល់ ៦៦៥ករណី។

លោកឲ្យដឹងបែបនេះថា «ក្នុង ៩៤៦ករណីនេះ គឺសន្ទុះកើតឡើងនៅពេលយប់ មានចំនួនច្រើនជាងនៅពេលថ្ងៃ នៅពេលមានចំនួន ៦៦៥ករណី ចឹងយើងឃើញថា នៅពេលថ្ងៃអត់សូវឃើញកើត គឺនៅពេលថ្ងៃមានតែ ២៨១ករណីទេ»។
ក្នុងករណីគ្រោះចរាចរណ៍ពេញមួយឆ្នាំ ២០២៣ ចំនួន ៩៤៦ករណីនោះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣០៣ នាក់ ហើយរងរបួសធ្ងន់ចំនួន ៩០៧នាក់ និងរងរបួសស្រាលចំនួន ២៨៤នាក់។
បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៣ មានការកើនឡើង ដោយពេញមួយឆ្នាំ ២០២២ ករណីគ្រោះចរាចរណ៍កើតឡើងចំនួន ៩២៨ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៧៣នាក់ ហើយរងរបួសធ្ងន់ចំនួន ៩៩៣នាក់ និងរងរបួសស្រាលចំនួន ២៦៣នាក់។
លោកវរសេនីយ៍ឯក ដេ ម៉ៅ បានបញ្ជាក់ទៀតថា ករណីគ្រោះចរាចរណ៍នៅឆ្នាំ ២០២២ និង ២០២៣ កើតឡើងភាគច្រើន គឺនៅពេលយប់។ មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីការបើកបរល្បឿនលឿន, បើកបរមិនប្រកាន់ស្ដាំ និងវ៉ាជែង ព្រមទាំងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ជាដើម៕
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


