Connect with us

ព័ត៌មានជាតិ

ដើម្បីបានការស្នើបន្ធូរបន្ថយទោស លោករដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តអ្នកជាប់ឃុំគោរពវិន័យឱ្យបានល្អ

បានផុស

នៅ

អញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នាព្រឹកថ្ងៃនេះ​ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អ្នកជាប់ឃុំទាំងអស់គប្បីគោរពវិន័យឱ្យបានល្អខ្ជាប់ខ្ជួន ហើយចេះកែប្រែកំហុស ដើម្បីមានឱកាសទទួលបានការស្នើបន្ធូរបន្ថយ និងលើកលែងទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស សុខា ចុះពិនិត្យដោយផ្ទាល់នៅក្នុងមណ្ឌលអប់រំកែប្រែ នាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូប។

លោក ស សុខា បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅតាមផ្នែកនីមួយៗនៃពន្ធនាគារខេត្តកណ្ដាលនេះ ដែលរួមមាន​ អគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ជាដើម។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់អ្នកជាប់ឃុំទាំងអស់ខិតខំថែរក្សាសុខភាព និងជាពិសេសគោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិត ក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។

គួរជម្រាបថា ទណ្ឌិត​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តែងតែ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ជា​រៀងរាល់​ឆ្នាំ​។ ​ការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត​នេះទៀតសោត ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ឱ្យបាន​​ទៅ​តាម​ច្បាប់​កំណត់​ជា​មុន​សិន​ ទើប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស​នោះ​បាន​។​ យោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា មាត្រា២៧ បានបញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យ ដែលត្រូវកំណត់អាចស្នើសុំ ៥ដងក្នុង១ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ជាតិធំៗ ដូចជា ទិវាជ័យជម្នះ ៧មករា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម