Connect with us

ព័ត៌មានជាតិ

ចេញ​របាយការណ៍​ផ្លូវការតួលេខ​ទេសចរ​បរទេស ឆ្នាំ ២០២៣ ថៃ​ឈរ​លើគេមក​ទស្សនាកម្ពុជា​ជិត ២ លាន​នាក់

បានផុស

នៅ

បើ​តាម​របាយការណ៍​របស់ក្រសួងទេសចរណ៍ដែលទើបចេញផ្សាយ​ថ្ងៃ​នេះ​ ឆ្នាំ២០២៣ កម្ពុជាទទួលបាន​ទេសចរបរទេសសរុប​ចំនួនជាង​ ៥ លាន ៤ សែននាក់។ ក្នុង​ចំណោម​ទេសចរបរទេស​ជាង​ ៥ លាន​នាក់​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​នៅ​ក្នុង​​ឆ្នាំ ២០២៣ ទេសចរ​ថៃឈរ​លើ​គេ​មាន​ចំនួន​ជិត ២ លាន​នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីទេសចរ​​​ថៃ​ដែល​ឈរ​លំដាប់ទី​ ១ មាន​ចំនួន ១,៨២០,៤៦០ នាក់ វៀតណាមឈរ​លំដាប់​​លេខ​ពីរ​​មាន​ចំនួន ១,០១៩,៨១២ នាក់ ចិន​​លំដាប់​ទី ៣ មាន​ចំនួន ៥៤៧,៧៩៨នាក់ ឡាវ​ទី ៤ មាន​ចំនួន ៣៧២,២៨៥​នាក់ អាមេរិកឈរ​លំដាប់​ទី ៥ មាន​ចំនួន ១៨៤,៨៧០ នាក់ កូរ៉េខាងត្បូងឈរ​លំដាប់​ទី ៦ មាន​ចំនួន ១៧០,១៧១​នាក់ ឥណ្ឌូណេស៊ីឈរ​លំដាប់​ទី ៧ មាន​ចំនួន ១២៧,១៧៨នាក់ លេខ ៨ គឺ​ បារាំង​មាន​ចំនួន ១០៦,៦២៥ នាក់ លេខ ៩ ចក្រភពអង់គ្លេសចំនួន ៩៦,៩៧៣ នាក់ និង​ម៉ាឡេស៊ីឈរលំដាប់​ទី ១០ មាន​ចំនួន ៨៧,៨២៥ នាក់។

បើ​យោង​តាម​របាយការណ៍​ដដែល ទេសចរបរទេសដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​ប្រទេសកម្ពុជាក្នុង​នោះ​ចូលមក​តាមជើង​ហោះហើរមាន​ចំនួន ១,៨៦៦,២៣១ នាក់ តាមផ្លូវគោកចំនួន ៣,៥២០,៧៣០ នាក់ និងតាមផ្លូវទឹកចំនួន ៦៦,២៧០ នាក់​។

ដោយឡែក​របាយការណ៍ក្រសួងទេសចរណ៍​ក៏​ឲ្យ​ដឹង​ដែរ​ថា មាន​ពលរដ្ឋ​​កម្ពុជា​ប្រមាណ ១ លាន ៨ សែន​នាក់ បាន​ចេញ​ទៅ​កម្សាន្តនៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម