ព័ត៌មានជាតិ
ស្ថាប័នតុលាការ ស្នើអាជ្ញាធរមូលដ្ឋានចូលរួមសហការពង្រឹងវិស័យយុត្តិធម៌ដល់ប្រជាពលរដ្ឋ
ស្ថាប័នតុលាការស្នើដល់អាជ្ញាធរមូលគ្រប់ផ្នែកចូលរួមសហការគ្នាពង្រឹងវិស័យយុត្តិធម៌ដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តតួនាទី ភារកិច្ច តាមនីតិច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ទទួលបានការការពារពីច្បាប់។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ កិច្ចសហការវិស័យយុត្តិធម៌ នៅក្នុងក្រុងស្ទឹងសែន។ ក្នុងឱកាសនោះ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លើកឡើងថា ការបំពេញតួនាទីរបស់អាជ្ញាធរ គឺជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលពួកគាត់ទទួលបានការគាំពារពីស្ថានប័នច្បាប់។ លោកបន្តថា ការអនុវត្តន៍នីតិវិធីផ្សេងៗជូនបងប្អូននៅមូលដ្ឋានចាំបាច់បំផុតត្រូវអនុវត្តដោយភាពស្មោះត្រង់ ព្រោះរាល់ការសម្រេចរបស់អាជ្ញាធរដែលមានលិខិតជាលាយលក្ខអក្សរ គឺត្រូវទទួលស្គាល់ និងយកព័ស្តុតាងក្នុងករណីមានបណ្តឹងណាមួយ កើតឡើងប្តឹងទៅកាន់ស្ថាប័នតុលាការ។ ការអនុវត្តច្បាប់ គឺជាយុត្តិធម៌សង្គម ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប រស់នៅក្នុងសង្គមមួយ ដែលប្រកាន់យករបបលទ្ធិប្រជាធិបត្តេយ្យ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើភាពគ្នាក្នុងសង្គមស្ថិតក្រោមលក្ខណ្ឌច្បាប់ និងទទួលការពារពីច្បាប់ អនុវត្តស្មើភាពគ្នាសម្រាប់មហាជនទូទៅ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ត្រូវចូលរួមសហការយុទ្ធនាការជំរុញ និងការពន្លឿនសំណុំរឿងផ្សេងៗ និងផ្តល់កិច្ចសហការ ពិនិត្យដោះស្រាយ ភាពមិនប្រក្រតីផ្សេងៗក្នុងតុលាការ ប្រសិនមានករណីសង្កេតឃើញថា ការសម្រេចរបស់ស្ថាប័នតុលាការ ផ្ទុយពីស្ថានភាពពិត ដែលបង្កឲ្យប្រជាពលរដ្ឋមានភាពអយុត្តិធម៌ ហើយត្រូវផ្តល់ព័ត៌មានទាំងអស់នេះមកកាន់ប្រព័ន្ធតុលាការជាបន្ទាន់។

ក្នុងឱកាសនោះផងដែរ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន លើកឡើងផងដែរថា ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលក្រុង មានការិយាល័យចំណុះរដ្ឋបាលក្រុងចំនួន១៣ មានអង្គភាពជុំវិញក្រុង កងកំលាំងទាំងបី ៣ កំពុងអនុវត្តទៅតាមជំនាញ និងផ្នែករៀងៗខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលដ្ឋ។ ទន្ទឹមជាមួយនឹងការអនុវត្តមុខងារទាំងអស់នេះ រដ្ឋបាលបាលក្រុងស្ទឹងសែន ក៏បានចូលរួមអនុវត្តនូវគោលនយោបាយ ដោះស្រាយ សម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន បានសម្រុះសម្រួលពាក្យបណ្ដឹង នៅក្នុងឆ្នាំ២០២៣ ចំនួន ៣០ករណី ក្នុងនោះមានករណីទំនាស់ដីធ្លីចំនួន១៩ករណី ករណីជំពាក់ប្រាក់ចំនួន ០៦ករណី បណ្តឹងការិយាល័យប្រជាពលរដ្ឋខេត្ត ចំនួន ០៤ករណី និងករណី បរិស្ថាន អនាម័យ ចំនួន ០១ ករណី។ បានដោះស្រាយបញ្ចប់ ចំនួន២៥ករណី និងមិនស្រុះស្រួលគ្នា ចំនួន ៥ ករណី។ ដើម្បីឲ្យការអនុវត្តន៍ការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ស្របយន្តការរបស់រាជរដ្ឋាភិបាល ក្នុងនាមរដ្ឋបាលក្រុង សូមស្នើរសុំ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងការសម្រុះសម្រួលវិវាទនៅមូលដ្ឋានដល់មន្រ្តីកំពុងអនុវត្ត និងអាជ្ញាធរសង្កាត់ផងដែរ៕
អត្ថបទ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?