ព័ត៌មានជាតិ
មកដល់ពេលនេះ គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាង ៦០០នាក់ សម្រាប់សង្កេតមើលដំណើរការ បោះឆ្នោតព្រឹទ្ធសភា
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែមករា គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាង ៦០០នាក់ សម្រាប់ការសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ២៦ ខែមករានេះថា គិតត្រឹមថ្ងៃទី ២៥ ខែមករា គ.ជ.ប បានទទួលបានស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ៦១៤នាក់។ ក្នុងនោះ ស្ត្រីចំនួន ២២៤នាក់ មកពី ១៥អង្គការ/សមាគម។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយឡើយ។

ចំណែកអ្នកសារព័ត៌មានវិញ គិតត្រឹមថ្ងៃទី ២៥ ខែមករាដែរ គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការ ជូនអ្នកសារព័ត៌មានជាតិចំនួន ១១៧នាក់។ ក្នុងនោះ ស្ត្រីចំនួន ១៥នាក់ មកពី ១៤អង្គភាព។

ដូចគ្នាដែរ មកដល់ពេលនេះ គ.ជ.ប ក៏ពុំទាន់ទទួលបានពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មានអន្តរជាតិនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.បដដែល។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ចូលរួមប្រកួតប្រជែង។

គួរឱ្យដឹងដែរថា សមាជិកព្រឹទ្ធសភា មានចំនួន ៦២រូប ដោយក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


