ព័ត៌មានជាតិ
អាជ្ញាធរ និងប្រជាកសិករ ត្រេកអរ ពេលមានទឹកស្រោចស្រពស្រូវប្រាំង
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ លោក អ៊ិន ដានី ជំទប់ទី១ ឃុំស្តេចគង់ខាងជើង បានឱ្យដឹងថា បើតាមអាជ្ញាធរឃុំស្តេចគង់ខាងជើង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត និងប្រជាកសិករ គិតមកដល់ពេលនេះ ស្រុកបន្ទាយមាស និងឃុំស្តេចគង់ខាងជើង ប្រជាកសិករធ្វើស្រែស្រូវរដូវប្រាំងលែងព្រួយបារម្ភពីបញ្ហាកង្វះទឹកស្រោចស្រពស្រូវទៀតហើយ បន្ទាប់ពីមានការអន្តរគមន៍ពីមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ។

ទន្ទឹមនោះ អាជ្ញាធរ និងប្រជាកសិករធ្វើស្រូវប្រាំង ក៏បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់បូមទឹកដាក់ស្រែ ខណៈស្រូវរដូវប្រាំងកំពុងមានតម្លៃថ្លៃនៅលើទីផ្សារផងនោះ។

លោក អ៊ិន ដានី បានឱ្យដឹងទៀតថា ដោយសាររាជរដ្ឋាភិបាល បានផ្តល់ប្រឡាយទឹកពីរខ្សែធំៗ ទើបធ្វើឱ្យប្រជាកសិករនៅឃុំស្តេចគង់ខាងជើង មានលទ្ធភាពអាចធ្វើស្រូវរដូវប្រាំង ៣ ដង ក្នុង ១ ឆ្នាំ លើផ្ទៃដី ១,៦៦៣ ហិកតា។ បន្ថែមនោះ រាល់ឆ្នាំ ខណៈពេលច្រូតកាត់រួចរាល់ ប្រជាកសិករ នឹងធ្វើស្រូវប្រាំងបន្តទៀត។

លោក អ៊ិន ដានី ក៏បានអំពាវនាវដែរថា ឆ្នាំនេះ អាកាសធាតុមិនអំណោយផលដល់ប្រជាកសិករក្រោយពីប្រមូលផលទេ ដូច្នេះ សូមប្រជាកសិករទាំងអស់ រង់ចាំមើលទឹកភ្លៀងសិន សឹមសម្រេចចិត្តធ្វើស្រែបន្តទៀត។

លោក អ៊ិន ដានី ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ស្រូវអ៊ីអែ បានផ្តល់ទិន្នផលមធ្យម ១ ហិកតា ៥ តោន បើលក់នៅនឹងស្រែ បានតម្លៃថ្លៃ ១ គីឡូក្រាម ១ ៤០០ រៀល ហើយប្រសិនបើតម្លៃស្រូវនៅថេរ ដូចសព្វថ្ងៃនេះ ជីវភាពពលរដ្ឋនឹងកាន់តែប្រសើរឡើងបន្ថែមទៀត។

ប្រជាកសិករ រស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស លោក អៀង សារ៉ាត់ ក៏បានប្រាប់ឱ្យដឹងដែរថា ពលរដ្ឋឆ្នាំនេះ បានធ្វើស្រូវប្រាំងច្រើន ព្រោះស្រូវបានថ្លៃ។ ដំបូងឡើយគាត់ព្រួយបារម្ភខ្លាចខ្វះទឹក ប៉ុន្តែបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្តឡើងវិញហើយ។ ជាក់ស្ដែង តាមរបាយការណ៍ មន្ទីរកសិកម្មដើមឆ្នាំនេះ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត អនុវត្តបាន១,៣ ៤១២ ហិកតា ស្មើនឹង ១៣៣ ភាគរយ នៃផែនការ។ ចំណែក មន្ទីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរ ក៏នៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិកដែលធ្វើស្រែប្រាំងហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឱ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាកសិករនោះ៕
អត្ថបទ ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ