ព័ត៌មានជាតិ
ក្រោយកិច្ចប្រជុំGBC ពលរដ្ឋមួយចំនួនបានវិលទៅលំនៅដ្ឋានវិញ ខណៈខ្លះទៀតចាំមើលសភាពការណ៍សិន
បន្ទាប់ពីកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា រហូតចេញនូវសេចក្ដីប្រកាសរួមរបស់ភាគីទាំងពីរ ដែលបានឯកភាពគ្នាលើ ១៣ចំណុចនោះ។ ពេលនេះប្រជាពលរដ្ឋខ្មែរ មួយចំនួនដែលបានជម្លៀសខ្លួនទៅតំបន់សុវត្ថិភាព ក្នុងអំឡុងពេលថៃបើកការឈ្លានពានមកលើកម្ពុជា បាននាំគ្នាត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ខណៈមួយចំនួនទៀតកំពុងស្ថិតនៅតំបន់សុវត្ថិភាពនៅឡើយ ដោយរងចាំមើលសភាពការណ៍សិន។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានប្រាប់ «កម្ពុជាថ្មី»ថា បន្ទាប់ពីមានកិច្ចប្រជុំ GBC រួចមក ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារមួយចំនួនតូចបានត្រឡប់ទៅលំនៅដ្ឋានវិញហើយ ជាក់ស្តែងកាលពីម្សិលមិញនេះ មានជាង១០០គ្រួសារ បានត្រឡប់ទៅលំនៅដ្ឋានវិញ។ ដោយឡែក នៅថ្ងៃទី៨ ខែសីហា នេះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានវិលត្រឡប់ទៅលំនៅដ្ឋានវិញជាបន្តបន្តាប់ផងដែរ។ លោកបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលចង់ចង់ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ គឺអាចទៅបាន អាជ្ញាធរមិនមានការហាមឃាត់ឡើយ។

ចំណែក លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឱ្យកម្ពុជាថ្មីដឹងដែរថា ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានជម្លៀសទៅតាមបណ្តាខេត្តផ្សេងៗ រួមទាំងជនភៀសសឹកនៅតាមជំរំសុវត្ថិភាព ក៏បានវិលត្រឡប់ទៅលំនៅដ្ឋានរបស់គាត់រៀងៗខ្លួនវិញខ្លះហើយដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនបានបន្តរស់នៅក្នុងជំរំភៀសសឹកដដែល ព្រោះពួកគាត់រងចាំមើលសភាពការណ៍មួយ ទៅពីរថ្ងៃទៀតសិន។

សូមជម្រាបថា ចាប់តាំងពីថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តព្រះវិហារ បានជម្លៀសពលរដ្ឋពលរដ្ឋទៅកាន់តំបន់សុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពរបស់ពលរដ្ឋ ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន មានបន្ទប់ទឹក និងស្បៀងអាហារផងដែរ៕
អត្ថបទ៖ គេន ម៉ាលិះ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


