Connect with us

ព័ត៌មានជាតិ

ស្ត្រីជួញ​ដូរគ្រឿង​ញៀន​ពីរនាក់ត្រូវនគរបាលស្រុកបាទីឃាត់ខ្លួន​

បានផុស

នៅ

កម្លាំង​នគរបាល​ស្រុកបាទីធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រី​ពីរនាក់​ដែលជាប់​ពាក់ព័ន្ធករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់រួមនឹង​វត្ថុតាង​មួយចំនួន។

ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​បាទី បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​ភូមិ​តា​នុប ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។ ក្នុងនោះ​ស្ត្រី​ជា​ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ គង ស៊ីណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី ឃុំ​កុមា​រាជា ស្រុក​បាទី និង​ឈ្មោះ ហង្ស នី​តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​១០​កញ្ចប់​តូច ធំ​១​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទដៃ​១​គ្រឿង​ផងដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ និង​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​បាទី ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​ទៅតាម​នីតិវិធី​៕​

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម