ព័ត៌មានជាតិ
ឆ្នាំ២០២៣ ពន្ធនាគារខេត្តកោះកុង ដោះលែង ជនជាប់ចោទ ទណ្ឌិត ៣១០ នាក់ ក្រោយអនុវត្តទោស
ពន្ធនាគារខេត្តកោះកុង នៅឆ្នាំ២០២៣កន្លងទៅ បានដោះលែង ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត សរុបចំនួន ៣១០ នាក់ ចេញពីពន្ធនាគារ គ្រាពួកគេបានអនុវត្តទោសតាមការកំណត់ នៃច្បាប់។

លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង បានឱ្យដឹងរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ពន្ធនាគារខេត្ត បានដោះលែងជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត សរុប ៣១០ នាក់ ក្នុងនោះស្រ្តី ២៣ នាក់។

លោក គ្រី ប៊ុនថា បន្ថែមថា ការដោះលែង ជនជាប់ចោទចំនួន ៤៨ នាក់ ពិរុទ្ធជន ៤៦ នាក់ និងដោះលែងទណ្ឌិតចំនួន ២១៦ នាក់ ផ្តោតលើការអនុវត្តទោសតាមច្បាប់របស់ពួកគាត់នៅក្នុងពន្ធនាគារ និងមានការចេញសាលក្រមត្រឹមត្រូវច្បាស់លាស់ពីសាលាដំបូងខេត្តកោះកុង។ បើធៀបនឹងឆ្នាំ២០២២ មានការដោះលែង ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិតចំនួន ២៨៣ នាក់។

ជាក់ស្តែងកាលពីថ្ងៃទី១ ខែកុម្ភៈ ថ្មីៗនេះ រដ្ឋបាលខេត្តកោះកុង ព្រះរាជអាជ្ញា មន្រ្តីពន្ធនាគារ និងស្នងការនគរបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សា ស្តីពី ការពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន ១៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៤។

អំឡុងពេលនោះ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានលើកឡើងថា នៅពេលប្រជុំលើកក្រោយ ស្នើសូមលោកស្នងការរង នៃស្នងការដ្ឋាននគរបាល ទទួលបន្ទុកផ្នែកពន្ធនាគារ និងលោកមេបញ្ជាការរង នៃបញ្ជាការកងរាជអាវុធហត្ថ ទទួលបន្ទុកផ្នែកពន្ធនាគារ។

លោកអភិបាលរងខេត្ត ប្រាប់ឱ្យមន្រ្តីដែលធ្វើការនៅពន្ធនាគារ ដែលបានធ្វើការវាយតម្លៃក្នុងការដាក់ពិន្ទុដល់ ទណ្ឌិតក្នុងការស្នើសូមបន្ធូរបន្ថយទោសនេះ សូមឱ្យមានតម្លាភាព និងណែនាំដល់មន្ត្រីដែលបានអនុវត្តច្បាប់ និងធ្វើការនៅពន្ធនាគារ សូមកុំដោយសារការពឹងពាក់ទទួលលុយ ឬអំណោយផ្សេងៗដែលធ្វើឱ្យខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ដោយឡែក រដ្ឋបាលខេត្ត ក៏ជំរុញដល់មន្ត្រីក្រោមឱវាទ មើលថែទាំអ្នកទោសទាំងការហូបចុក និងរបបអាហារប្រចាំថ្ងៃ។ ហើយនៅពេលយកទណ្ឌិតធ្វើពលកម្ម តូ្រវរាយជូនព្រះរាជអាជ្ញាជ្រាបអំពីកម្លាំងដែលត្រូវយកទៅ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


