Connect with us

ព័ត៌មានជាតិ

មន្ត្រី២រូប ត្រូវបានចាត់តាំងជាអ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសកម្ពុជា

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា បានសម្រេចចាត់តាំងសមាសភាពមន្ត្រីចំនួន២រូប ឱ្យធ្វើជាអ្នកនាំពាក្យរបស់ក្រសួង ក្រោយអ្នកនាំពាក្យចាស់ ត្រូវបានផ្លាស់ប្ដូរតួនាទីថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន សុខខឿន ដែលជាអតីតអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរឱ្យទៅបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងតំណែងជារដ្ឋលេខាធិការ។ ក្រោយការផ្លាស់ប្ដូរនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចចាត់តាំងលោក ជុំ សុន្ទរី ដែលជារដ្ឋលេខាធិការ ឱ្យធ្វើជាអ្នកនាំពាក្យថ្មី និងលោក ហុក សុភា ជាអ្នកនាំពាក្យរង។

មែនទែនទៅ លោក ជុំ សុន្ទរី ធ្លាប់ធ្វើជាអ្នកនាំពាក្យក្រសួងការបរទេស តាំងពីអាណត្តិរបស់លោក ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីមកម្លេះ ពោល គឺមុនលោក អាន សុខខឿន មកធ្វើជាអ្នកនាំពាក្យ។ បើតាមប្រវត្តិ លោក ជុំ សុន្ទរី ចូលបម្រើការនៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨០ ជាមន្ត្រីនៃនាយកដ្ឋានព័ត៌មាន ហើយលោក ធ្លាប់ចេញទៅបំពេញបេសកកម្មការទូតនៅប្រទេសជាច្រើន ក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី អូស្ត្រាលី និងជាទូតនៅអាមេរិក ជាដើម។  

ដោយឡែក លោក ហុក សុភា ដែលជាអ្នកនាំពាក្យរង គឺជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសព្រុយណេ ដែលបានចប់អាណត្តិការទូត កាលពីអំឡុងឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម