ព័ត៌មានជាតិ
កាត់ទោសបុរសវ័យចំណាស់២នាក់ដែលប្រមាថព្រះមហាក្សត្រ
អតីតសមាជិកគណបក្សសង្គ្រោះជាតិ២នាក់ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបាននាំខ្លួនមកកាត់ទោសនាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទល្មើស « ប្រមាថព្រះមហាក្សត្រ» ។
ជនត្រូវចោទទាំង២នាក់ដែលតុលាការកាត់ទោសមានឈ្មោះ គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតយោធិនចូលនិវត្ត រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ ឈ្មោះ ហង្ស សេង អាយុ៧០ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។

តុលាការបានចោទប្រកាន់បុរសវ័យចំណាស់ទាំង២នាក់ពីបទ « ប្រមាថព្រះមហាក្សត្រ » តាមមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
ក្នុងសវនាការដែលដឹកនាំដោយលោកចៅក្រម កុល កំពួល និងតំណាងអយ្យការលោក សំ ឬទ្ធីវាសនា ជនជាប់ចោទទាំង២នាក់បានសារភាពថា ពួកគាត់ពិតជាបានទូរស័ព្ទនិយាយគ្នាមានខ្លឹមសារប្រមាថដល់អង្គព្រះមហាក្សត្រពិតមែន ។
ឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បាននិយាយថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឈ្មោះ គង់ ប៊ុនហ៊ាង បានទូរស័ព្ទទៅឈ្មោះ ហង្ស សេង ដោយសួរថា ៖ តើបានទទួលអំណោយដែរទេក្នុងពេលទឹកលិចនេះ ? ពេលនោះឈ្មោះ ហង្ស សេង បានឆ្លើយថា មិនបានអំណោយទេ គឺបានតែគ្នាវាប៉ុណ្ណោះ ទោះក្រដល់ស្លាប់ក៏មិនចង់បានអំណោយនេះទេ ។ បើមានជាតិក្រោយកើតជានាយករដ្ឋមន្ត្រីមិនឲ្យមានស្ដេចឡេឡឺ ស៊ីប្រាក់ខែមិនធ្វើការ ….និងការប្រមាថដោយពាក្យអសុរោះ អគតិ អាក្រក់ស្ដាប់ជាច្រើនទៀត ដែលមានរយៈពេលនៃការសន្ទនាប្រមាណជា១០នាទីឯណោះ។
ឈ្មោះ គង់ ប៊ុនហ៊ាង និងហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះ គឺចេញមកពីមាត់របស់ពួកគាត់ពិតៗដោយសារតែផឹកគ្រឿងស្រវឹង។
តំណាងអយ្យការបានចាត់ទុកការប្រមាថនោះមានភាពធ្ងន់ធ្ងរ មិនអាចអត់អោនឲ្យបាន និងស្នើឲ្យចៅក្រមផ្ដន្ទាទោសតាមច្បាប់ ។
រឿងក្ដីនេះ តុលាការបានកំណត់យកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៤រសៀល ដើម្បីប្រកាសសាលក្រម ៕
អត្ថបទ ៖ មករា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


