Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច និងមន្ត្រីកាកបាទក្រហមខេត្តកោះកុង ពន្យល់ពលរដ្ឋពីវិធី​ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ពេលមានគ្រោះមហន្តរាយកើតឡើង

បានផុស

នៅ

នគរបាល​ជំនាញ និង​ក្រុម​មន្ត្រី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង បាន​រួម​គ្នា​ចុះ​ពន្យល់​ណែនាំ និង​ប្រាប់​ពី​វិធីសាស្ត្រ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ពេល​មាន​គ្រោះថ្នាក់​មហន្តរាយ​ឆាបឆេះ​កើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ មនោ សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ​ថា លោក និង​កម្លាំង​ការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បើក​វគ្គ​ផ្សព្វផ្សាយ​វិធានការ​ស្តីពី​ការ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ជិត​ ៦០​ នាក់ ​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី ​១៣ ខែ​កុម្ភៈ ម្សិលមិញ ដើម្បី​ផ្តល់​ចំណេះដឹង​ចេះ​ថែទាំ​ទុក​ដាក់ និង​ត្រួតពិនិត្យ​បំពង់ ឱ្យ​ត្រូវ​តាម​បច្ចេកទេស។

លោក គង់ មនោ អះអាង​ថា វគ្គ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង ក៏​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​មាន​ភាព​ជា​ម្ចាស់ការ ក្នុង​គ្រា​មាន​អាសន្ន អាច​ចេះ​ប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ការ​ជម្លៀស​ជនរងគ្រោះ​ចេញពី​កន្លែង​គ្រោះថ្នាក់​ទៅ​កន្លែង​មាន​សុវត្ថិភាព អំពី​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស ដែល​ធ្លាប់​កើតមាន​កន្លងមក​ដូចជា ការ​ដាំ​ស្ល​មិន​ពន្លត់ភ្លើង មិន​បិទ​ហ្គាស ការ​ចាកចេញ​ពី​លំនៅឋាន​មិន​បិទ​ប៉ារ៉ែត​ភ្លើង ការអុជ​ទៀន ធូប ការ​ឆ្អើរត្រី ការ​លក់​ប្រេងឥន្ធនៈ និង​លក់​ហ្គាស មិន​ប្រុងប្រយ័ត្ន​ជាដើម។

ក្រុមការងារ នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បាន​បង្ហាញ​បច្ចេកទេស​ក្នុង​ពេល​ជួប​ហានិភ័យ​ពេល​មាន​អគ្គិភ័យ​កើតឡើង និង​ចែករំលែក​ចំណេះដឹង និង​ជំនាញ​សំខាន់ៗ ចំនួន​ ២​ ដល់​ប្រជាពលរដ្ឋ គឺ ៖ ទី១-វិធី​ប្រើប្រាស់ ថែរក្សា បំពង់​ពន្លត់​អគ្គិភ័យ និង​ទី២-ការ​ជម្លៀស​ជនរងគ្រោះ​ចេញពី​កន្លែង​កើតហេតុ។ ទន្ទឹម​នោះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង ក៏បាន​ផ្តល់​ជូន​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​ ៣០​ បំពង់ ដល់​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ប្រឈម​នឹង​គ្រោះ​អគ្គិភ័យ​ទុក​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៧ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម