ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ជាង ៤ រយនាក់
នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» ដោយក្នុងនោះ ក្រសួង ប្រកាសជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ចំនួន ៤៤១ នាក់។

តាមរយៈសេចក្ដីជូនដំណឹងស្ដីពី«ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» របស់ ក្រសួងមុខងារសាធារណៈ បានសរសេរឲ្យដឹងថា សម្រាប់ក្របខណ្ឌជ្រើសរើស ឆ្នាំ ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ចំនួន ៤៤១ នាក់ ក្នុងនោះ៖
-តាមប្រព័ន្ធបណ្ដុះបណ្ដាល បរិញ្ញាបត្រ+១ ជំនាន់ទី ១ ចំនួន ១០៩ នាក់។
-តាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ជំនាន់ទី ៤ ចំនួន ៨៩ នាក់។
-តាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ជំនាន់ទី ៣២ ចំនួន ២៤៣ នាក់។

សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា សម្រាប់ការបណ្ដុះបណ្ដាលមានរយៈពេល ១ ឆ្នាំ ៤ ឆ្នាំ និង ២ ឆ្នាំ ដោយចាប់ផ្ដើមនៅដើមឆ្នាំ ២០២៤ នៅតាមវិទ្យាស្ថាន គរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដូចមានភ្ជាប់ក្នុងសេចក្ដីជូនដំណឹងនេះ។
សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស ៖
១.បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ
២.បេក្ខជន ត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រសមមូល ឬ សញ្ញាបត្រ បច្ចេកទេសវិជ្ជាជីវៈកម្រិត ៣ សម្រាប់ប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ និង សញ្ញាបត្រ បរិញ្ញាបត្រឡើងទៅសម្រាប់ប្រព័ន្ធបណ្ដុះបណ្ដាលបរិញ្ញាបត្រ+១។
៣.បេក្ខជន ត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ តាមលក្ខខណ្ឌខាងក្រោម ៖
– បេក្ខជន មានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
– បេក្ខជន មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ សញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ ឆ្នាំ
– បេក្ខជន មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ ឆ្នាំ៕
សូមអានសេចក្ដីជូនដំណឹងលំអិតនៅខាងក្រោម ៖





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


