ព័ត៌មានជាតិ
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចរថយន្តនៅកន្លែងលក់គ្រឿងបន្លាស់
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ខណៈម្ចាស់រថយន្តកំពុងចូលទិញគ្រឿងបន្លាស់ ជនសង្ស័យម្នាក់ បានលួចចូលទៅបើករថយន្តបម្រុងគេចខ្លួន តែត្រូវម្ចាស់រថយន្តដេញតាមទាន់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

លោកវរសេនីយ៍ទោ ដាចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ភូ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (រថយន្ត) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្តថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៤និង០០នាទី នៅក្នុងចំណុច ទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោ ខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ឆាយ រតនៈ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ 2005 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានមកទិញគ្រឿងបន្លាស់រថយន្ត នៅចំណុចហាងលក់គ្រឿងបន្លាស់រថយន្តខាងលើ ពេលនោះជនរងគ្រោះ បានចុះពីរថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។
លោកបន្ថែមថា ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ ភូ វុទ្ធី បានធ្វើសកម្មភាព ចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញតែម្ដង តាមបណ្ដោយផ្លូវជាតិលេខ៦សំដៅទៅទិសខាងកើត ពេលនោះជនរងគ្រោះ បានដឹងភ្លាមក៏បាន ហៅម៉ូតូឌុបដែលនៅក្បែរនោះជិះដេញតាមពីក្រោយជនសង្ស័យ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់រថយន្តដែលជនសង្ស័យកំពុងបើកបរ បានភ្លាមៗនឹង រាយការណ៍មកសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យរូបនេះមកធ្វើការសួរនាំ។

ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះមិនអាចឆ្លើយបំភ្លឺជូនសមត្ថកិច្ចបាននោះទេ ដោយសារជនសង្ស័យមានសភាពដូចជាមនុស្សបែកថ្នាំ ហើយសមត្ថកិច្ចបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។បច្ចុប្បន្នករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ កុសល



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី