ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃដាក់ចេញយុទ្ធសាស្ត្រថ្មីមួយសម្រាប់ការអនុវត្តការងាររបស់ក្រសួង ក្នុងអាណត្តិនេះ
ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីមួយ ដែលជាផែនទីសម្រាប់ការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ហើយយុទ្ធសាស្ត្រនេះ ជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែកសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាន ទាំងនៅក្នុងកំឡុងចុងនីតិកាលទី៦ និងដើមនីតិកាលទី៧ នៃឆ្នាំ២០២៣ និងភាពចាំបាច់នៃការដាក់ចេញយុទ្ធសាស្ត្រពាក់ព័ន្ធសម្រាប់ជាផែនទីបង្ហាញផ្លូវច្បាស់លាស់ក្នុងការអនុវត្តការងារ ក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតទៅលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឈរលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ ក៏បានរៀបចំ និងដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីមួយស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់ការអនុវត្ត ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែកឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ។ នេះជាការថ្លែងឱ្យដឹងដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា។
ដូច្នេះ តាមរយៈសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ពេលនេះ លោក ស សុខា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអង្គសន្និបាតផ្ដោតការយកចិត្តទុកដាក់លើការពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីកំណត់វិធានការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក ព្រមទាំងពិនិត្យពិភាក្សាលើតម្រូវការចាំបាច់នានា ដែលធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


