Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង នឹង​ពិនិត្យ​ចុះបញ្ជី​នាវា និង​ទូក​នេសាទ​ឡើងវិញ​នា​ពេល​ឆាប់ៗ​ខាងមុខ​

បានផុស

នៅ

កោះកុង​ ៖ រដ្ឋបាល​ខេត្តកោះកុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នឹង​ត្រួតពិនិត្យ​ចុះបញ្ជី​នាវា និង​ទូក​នេសាទ​ឡើងវិញ​នាពេលខាងមុខ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​យន្តការ​ងាយស្រួល​គ្រប់គ្រង​ឡើងវិញ និង​បញ្ចៀស​ឧបទ្ទវហេតុ​ណាមួយ​ដែល​អាច​កើតឡើង​នៅក្នុង​លម្ហ​សមុទ្រ អាជ្ញាធរ​ខេត្តកោះកុង នឹង​ត្រៀម​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល ដោយ​ចាប់ដៃ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ចុះបញ្ជី​នាវា និង​ទូក​នេសាទ​គ្រប់​ប្រភេទ​នាពេល​ខាងមុខនេះ​។

លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា រដ្ឋបាលខេត្ត​កំពុង​ពិនិត្យ​រាល់​បែបបទ​នីតិវិធី​រដ្ឋបាល​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ដែលមាន​នាវា ឬ​ទូក​នេសាទ​មក​ចុះបញ្ជី​តាមច្បាប់​។

លោកស្រី​អភិ​បាល​រង​ខេត្តកោះកុង​បន្ត​ថា ក្រោយ​ពិនិត្យ​បែបបទ​រដ្ឋបាល​រួចរាល់​ហើយ រដ្ឋបាលខេត្ត​នឹង​ជូនដំណឹង​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​មក​ចុះបញ្ជី​តាម​បែបបទ​ខ្លី​ឆាប់រហ័ស​ទាន់ពេលវេលា​ទៀតផង​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ជល​ផល បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨ ខេត្តកោះកុង មាន​នាវា​នេសាទ​សមុទ្រ​សរុប​ចំនួន​៣.៣៩៦​គ្រឿង ក្នុងនោះ​មាន​នាវា​នេសាទ​ខ្នាតតូច​ជាង​២​ពាន់​គ្រឿង នាវា​នេសាទ​ខ្នាត​មធ្យម​៩៦២​គ្រឿង និង​នាវា​នេសាទ​ខ្នាត​ធំ​១០​គ្រឿង​។

ដោយឡែក​លោក ហុង ហ៊ី ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល និង​នីតិកម្ម​របស់​រដ្ឋបាល​ជលផល លើកឡើងថា ការចុះបញ្ជី​ជលយាន​នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការគ្រប់គ្រង និង​បញ្ចៀស​ឧបទ្ទវហេតុ​ណាមួយ​ដែល​អាច​កើតឡើង​នៅក្នុង​លម្ហ​សមុទ្រ ពិសេស​គឺ​ការធានាបាន​នូវ​និរន្តរភាព​ធនធាន​ជលផល​ក្នុង​សមុទ្រ​របស់​កម្ពុជា​។

លោក ហុង ហ៊ី អះអាងថា កន្លងទៅ ខេត្ត​ព្រះសីហនុ​បាន​ចូលរួម​អនុវត្ត​ការងារ​នេះ​ល្អប្រសើរ ចំណែក​ឯ​ខេត្តកោះកុង​វិញ មិនទាន់​អាច​វាយតម្លៃ​បាន​នោះទេ តែ​លោក និង​រដ្ឋបាលខេត្ត​ព​ន្លឿ​ន​នីតិវិធី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម