ព័ត៌មានជាតិ
សមាគមខ្មែរចំនួន៥នៅអូស្រ្តាលី ប្រកាសមិនគាំទ្រការធ្វើបាតុកម្មប្រឆាំងសម្តេចធិបតីចូលរួមប្រជុំអាស៊ាន-អូស្រ្តាលី
សមាគមខ្មែរចំនួន៥ ដែលរស់នៅប្រទេសអូស្ត្រាលី បានប្រកាសប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងធ្វើបាតុកម្មណាមួយដែលបង្កឡើងដោយក្រុមជ្រុលនិយម ក្នុងពេលដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមសេចក្ដីថ្លែងការណ៍ស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលចេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សមាគមទាំង៥នេះ បានចេញមកបង្ហាញជំហរគាំទ្រសម្ដេចធិបតីបែបនេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចបានរៀបចំផែនការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំអាស៊ាន- អូស្រ្តាលី។ សមាគមទាំង៥ បានចាត់ទុកសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ថាគឺមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់ប្រជាជនខ្មែរដែលរស់នៅក្នុង ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នោះឡើយ។
សមាគមទាំង៥ នៅអូស្ត្រាលី ដែលបង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលគឺមានដូចជា ទី១/សមាគមខ្មែរ-អូស្រ្តាលី នៃរដ្ឋឃ្វីនស្លែនដ៍ ទី២/សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា ទី៣/សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី ទី៤/សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង និងទី៥/សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋវែល្លីងតុន។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ដល់ទី៦ ខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ កិច្ចប្រជុំកំពូលពិសេសនេះគឺជា កិច្ចប្រជុំផ្លូវការរវាងអាស៊ាននិងអូស្ត្រាលី និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការពង្រឹងភាពដៃគូជាយុទ្ធសាស្ត្ររបស់អូស្ត្រាលីជាមួយអាស៊ាន។ កិច្ចប្រជុំនេះ នឹងផ្តល់ផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខជារូបវ័ន្ត ដល់អូស្ត្រាលីក៏ដូចជាអាស៊ានទាំងមូល។
ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ក៏បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី។

តាមសេចក្ដីជូនដំណឹងដដែល សមាគមខ្មែរទាំង៥ បានចាត់ទុកការដែលនាយករដ្ឋមន្ត្រីអូស្រ្តាលី អញ្ជើញសម្ដេច ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំដ៏ពិសេសនេះ ជាការបង្ហាញពីភាពស្មើមុខស្មើមាត់របស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយក្នុងតំបន់អាស៊ាន។
សមាគមទាំង៥ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


