ព័ត៌មានជាតិ
កម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង ២ម៉ឺន៨ពាន់កន្លែងទៀត សម្រាប់បម្រើលើវិស័យធំៗចំនួន ៣
កម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺន ៨ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗចំនួន ៣ រួមមាន៖វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ២៨០០៦កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន ១៦៨២៨កន្លែង វិស័យសេវាកម្មមានចំនួន១៩៧១កន្លែង និងវិស័យកសិកម្មមានចំនួន៩២០៧កន្លែង។ ក្នុងនោះនៅខេត្តរតនគិរី មានតម្រូវការផ្នែកកសិកម្មចំនួន៥១០០កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ៩៥៤៧កន្លែងនិងសេវាកម្ម ៧កន្លែង ។

សម្រាប់ខេត្ត ក្រចេះ មានតម្រូវការផ្នែកកសិកម្ម៤០០០កន្លែង។ រាជធានីភ្នំពេញមាន៣០៤៩កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន២៥៦៣កន្លែងនិងផ្នែកសេវាកម្មចំនួន៤៨៦កន្លែង។ ខេត្តស្វាយរៀងមានចំនួន២២៨២កន្លែងក្នុងនោះវិស័យឧស្សាហកម្មមាន២២៥២កន្លែងនិងសេវាកម្មចំនួន៣០កន្លែង។ ខេត្តពោធិសាត់មានតម្រូវការកម្លាំងពលកម្ម ១១៤៩កន្លែងក្នុងនោះវិស័យឧស្សាហកម្មមាន៩៨៧កន្លែងនិងសេវាកម្មចំនួន១៦២កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្ម ៥៧២កន្លែងក្នុងនោះវិស័យឧស្សាហកម្មមាន ៥៧១កន្លែងនិងសេវាកម្មចំនួន១កន្លែង។

ខេត្តបន្ទាយមានជ័យមាន៤៧៥កន្លែងក្នុងនោះវិស័យឧស្សាកម្មមាន១៨កន្លែងនិង សេវាកម្មចំនួន៤៥៧កន្លែង ។ខេត្តកោះកុងមានតម្រូវការកម្លាំងពលកម្មផ្នែកវិស័យឧស្សាកម្ម៣៦៩កន្លែង។ ខេត្តតាកែវមាន៤៦១កន្លែងក្នុងនោះវិស័យឧស្សាហកម្មមាន៤៥០កន្លែងនិងសេវាកម្ម១១កន្លែងនិងខេត្តផ្សេងៗមាន១០០២កន្លែងក្នុងនោះឧស្សាហកម្មមាន៧៨កន្លែង សេវាកម្ម៨១៧កន្លែង និងកសិកម្ម១០៧កន្លែង។

ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជាង ២ម៉ឺន ៨ពាន់កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន៖ អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួន ៧៥០៥កន្លែង កម្មករចំការដំណាំចំនួន ៩២០០កន្លែងអ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៦២៨៤កន្លែង អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដបនិងដាក់ស្លាកសញ្ញា ៤៣២កន្លែង អ្នកធ្វើការផ្នែកសិប្បកម្ម ៣២៦កន្លែង កម្មរវេចដោយដៃ ៣១០កន្លែង អ្នកបច្ចេកទេសប្រតិបត្តិបច្ចេកវិទ្យាព័ត៍មានវិទ្យា និងគមនាគមន៍ ៣០១កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ២៥៧កន្លែង អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលជ័រកៅស៊ូ២០៥កន្លែង អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលធ្វើពីក្រណាត់រោមសត្វនិងស្បែកសត្វ២០០កន្លែងនិងមុខរបរផ្សេងៗ៣០៧៦កន្លែង៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


