Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រកួតបាល់ទាត់មិត្តភាព និងសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

បានផុស

នៅ

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងលោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំក្រុមបាល់ទាត់ «ខ្ញុំស្រលាញ់កំពង់ស្ពឺ» ប្រកួតជាមួយក្រុមបាល់ទាត់ «ខេមបូឌាហ្វូតបលសូពេីស្តារ» តាមរយៈ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទាត់មិត្តភាព និងសប្បុរសធម៌ ក្រោមប្រធានបទ «មាតាដ៏អស្ចារ្យ ដើម្បីស្នាមញញឹមកុមារ» ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា រួមជាមួយមូលនិធិសប្បុរសធម៌ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះ គឺត្រូវបានធ្វើឡើងដើម្បីជាឱកាសជួបជុំរបស់មន្រ្តីរាជការជុំវិញខេត្ត ដែលស្នេហាវិស័យកីឡាបាល់ទាត់នេះ មករួមគ្នាប្រកួត ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីលើកកម្ពស់វិស័យកីឡា និងនិយាយដោយឡែក គឺកីឡានៅក្នុងខេត្តកំពង់ស្ពឺតែម្តង។

សូមបញ្ជាក់ជូនផងដែរថា ថវិការដែលបានមកពីការឧបត្ថម្ភកម្មវិធី ការបរិច្ចាគពីសប្បុរសជន និងការលក់សំបុត្រចូលទស្សនាចំនួនប្រមាណ ១៦០ លានរៀល ( ១៦០, ០០០,០០០ លានរៀល) នឹងធ្វើការបរិច្ចាកផ្ទាល់ទៅកាន់មូលនិធិ មន្ទីរពេទ្យកុមារអង្គរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម