ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការបណ្ដេញមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៨នាក់ ដោយសារពាក់ព័ន្ធសារធាតុញៀន
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់មុនតំណែង និងបណ្ដេញមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៨រូបចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៧មីនា នេះថា ពាក់ព័ន្ធការបណ្ដេញចេញមន្ត្រីនគរបាលចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៨រូបនេះ ដោយគឺសារការរកឃើញមន្ត្រីនគរបាលទាំង៨រូបនោះមានសារធាតុញៀន ក្រោយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកយុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីក្រោមឱវាទរបស់ខ្លួន។
បើតាមលោក ទូច សុខៈ យោងតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្អាតផ្ទះយើង និងអ្វីៗផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋ គឺដាច់ណាត់ចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធគ្រឿងញៀន ក៏ដូចជាប្រើប្រាស់សារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខណ្ឌដោយមិនមានការលើកលែងនោះទេ។
សូមបញ្ចាក់ថា យោងតាមសេចក្ដីប្រកាសក្នុងប្រកា១ ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។ មន្រ្តីនគរបាលទាំង៨រូបនោះរួមមាន៖ លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥ នាយរងការិយាល័យអនុវត្ត នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ ២- លោកវរសេនីយ៍ទោ ស្វាយ ពិសិដ្ឋ អត្តលេខ ៦២៨៥៤ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត។ ៣- លោកវរសេនីយ៍ត្រី អាន សុខលាក អត្តលេខ ៦៧០៦៧ នាយផ្នែកគ្រប់គ្រងពលករ ខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្តជាអ្នកវិនិយោគឯកជន។ ៤- លោកអនុសេនីយ៍ឯក ឱម វឌ្ឍនៈ អត្តលេខ ៥៤០៣៦ នាយរងផ្នែកប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៃនាយកដ្ឋានច្រកទ្វារទី២។ ៥- លោកអនុសេនីយ៍ឯក ថន សុទ្ធារិទ្ធ អត្តលេខ ៥៧៨៦០ នាយរងផ្នែកបែបបទចេញ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១។ ៦- លោកអនុសេនីយ៍ឯក ហុក អ៊ុំឆៃយ៉ាថេត អត្តលេខ ៧១១៧៨ នាយរងផ្នែកច្បាមការពារ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃនាយកដ្ឋានច្រកទ្វារទី២។ ៧- លោកអនុសេនីយ៍ឯក អ៊ុំ មករា អត្តលេខ ៥៧៨៦៦ មន្ត្រី នៃនាយកដ្ឋានជន បរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា។ ៨- លោកអនុសេនីយ៍ឯក ជាម សុន្ទ អត្តលេខ ៧៧២៨៤ មន្ត្រី។
ក្នុងសេចក្ដីនោះ ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


