ព័ត៌មានជាតិ
លោក ស សុខា៖ ឆ្នាំ២០២៣ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា សម្រេចបានលទ្ធផលការងារជាង ៧០%
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) លោក ស សុខា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក.យ.គ សម្រេចបានលទ្ធផលការងារ ៧០.១៦% នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជំរុញឱ្យយុវជនចូលរួមព្រឹត្តិការណ៍នានា និងកិច្ចការងារក្នុងសង្គមកាន់តែច្រើន។

លោក ស សុខា លើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ប្រធាន ក.យ.គ បានលើកឡើងនូវសមិទ្ធផលសំខាន់ៗមួយចំនួនដែល ក.យ.គ សម្រេចបាន ក្នុងនោះ នៅឆ្នាំ២០២៣កន្លងទៅ ក.យ.គ បានធ្វើកិច្ចសហការល្អជាមួយបណ្តាគ្រឹះស្ថានអប់រំដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនតាមរយៈការធ្វើសិក្ខាសាលា ចែករំលែកបទពិសោធ និងចំណេះដឹងផ្សេងៗចំនួន ១៤៤៣លើក។ បន្ថែមលើសពីនេះទៀត ក.យ.គ ទទួលបានអាហារូបករណ៍ពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន និងបានចាត់បញ្ជូនឱ្យសិស្សទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងចំនួន ២៩៣នាក់។ ជាមួយគ្នានេះ ក.យ.គ ក៏បានចូលរួមដឹកនាំបំផុសស្មារតី និងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជាការរៀបចំសង្ក្រាន្តឆ្នាំថ្នាំ ការវេចនំខ្មែរក្នុងពិធីបុណ្យប្រពៃណី ការរៀបចំពិធីបុណ្យអកអំបុកជាដើម ក្នុងគោលបំណងបណ្តុះបណ្តាលគំនិតស្រឡាញ់ ការពារវប្បធម៌ប្រពៃណីខ្មែរ។

ចំណែក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញ និងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធក្នុងការងារសង្គមជាតិ។ ឯកឧត្តម សង្ឃឹមជឿជាក់ថា ក.យ.គ. នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.។

បន្ថែមពីនេះ ប្រធាន ស.ស.យ.ក ផ្ដល់បានអនុសាសន៍ឱ្យ ក.យ.គ បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដី សម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សា និងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាពផងដែរ៕


-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


