ព័ត៌មានជាតិ
ក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះ ទទួលបានអំណោយពីសម្ដេចនាយករដ្ឋមន្ត្រី ៥ លានរៀល
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចំនួន៥លានរៀលបាននាំយកទៅប្រគល់ជូនក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រេីនម៉ោងនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីយប់មិញ ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

អំណោយដ៏ថ្លៃថ្លានេះត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់ឱ្យតំណាងរបស់លោកនាំយកប្រគល់ជូន នាល្ងាចថ្ងៃទី០៧មីនានេះ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាណាព្យាបាលក្មេងស្រីរងគ្រោះបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក គឺសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតតែងជួយឧបត្ថមជានិច្ច។

គួររំលឹកថា៖ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦និង៣០ល្ងាច
ឆ្នាំ ២០២៤ ម្សិលនេះ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រេីនម៉ោង ពោលគឺនៅម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបាន ហើយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕

អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


