Connect with us

ព័ត៌មានជាតិ

ស្ថាបនា​ផ្លូវ​បេតុង​បន្ថែម​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ដង្កោ​

បានផុស

នៅ

ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ តាម​បណ្តា​មូលដ្ឋាន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាពល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ការ រស់នៅ ទាំង​ស្ថានភាព​គ្រួសារ​ផងដែរ​។​

ជាក់ស្តែង​បើ​យើង​ក្រឡេក​ទៅ​មើល​នៅឯ​មូលដ្ឋាន​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រជា ពលរដ្ឋ​រស់នៅ​តំបន់​នោះ ក៍មាន​ភាពល្អប្រសើរ​ជាង​មុន​ផងដែរ។ ដែល​តំបន់​នេះ​ពីមុន ប្រជាពលរដ្ឋ​ភាគច្រើន ប្រកបមុខរបរ​ធ្វើស្រែ បង្កបង្កើនផល ដោយឡែក​ប្រព័ន្ធ ផ្លូវ ថ្នល់ ក៏មិនសូវ​សំបូរ ក៏ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​បេតុង ប្រព័ន្ធ​លូ​កំពុង​កើតមាន​ខ្វាត់ខ្វែង សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធិផល​ទាំងអស់នេះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​យ៉ាងខ្លាំង ដែល​កន្លែង​ខ្លះ​មាន​ផ្លូវដី​ហើយ​ត្រូវបាន​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​ជា​បេតុង ដោយឡែក​កន្លែង​ខ្លះទៀត​មិនមាន​ផ្លូវ​សោះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ត្រូវបាន​អាជ្ញាធរ​កសាង​ជា​ផ្លូវ បេតុង ដើម្បី​សំរួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ។​

ពលរដ្ឋ​រស់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រៀបរាប់​ឲ្យ​ដឹងថា ពួកគាត់​រស់នៅ​ភូមិ​នេះ​រាប់​ឆ្នាំ​មកហើយ​មិនមាន​ផ្លូវ​ល្អ​សម្រាប់​ធ្វើដំណើរ​នោះទេ រាល់ពេល​ធ្វើដំណើរ​ទៅមក​ម្តងៗ លំបាក​ណាស់ ពិបាក​ទាំង​ខែប្រាំង និង​ខែវស្សា ពីព្រោះថា នៅពេលដែល​ខែវស្សា​ចូលមក​ដល់​ម្តងៗ ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ជា​រៀងរាល់ឆ្នាំ ។ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្ប​ន្នេះ ពួកគាត់​លែង​លំបាក​ដូច​កាលពីមុន​ទៀតហើយ ដោយបាន​អាជ្ញាធរ​សង្កាត់ ខណ្ឌ យកចិត្តទុកដាក់​ជួយ​កសាង​ផ្លូវ​បេតុង​ជូន​ពួកគាត់​ប្រើប្រាស់ ។​

លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ ប្រាប់​ឲ្យ​ដឹងថា សមិទ្ធិផល​ផ្លូវ​បេតុង ដែល​ទទួលបាន​នា​ពេល​នេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ស​ង្កា​ត់​ដង្កោ ខណ្ឌដង្កោ ក្នុងការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​បេតុង ប្រព័ន្ធ​លូ ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។​ការអភិវឌ្ឍន៍​ផ្លូវ​បេតុង និង ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​នៅក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺ​ប្រើ​ប្រាស់​គម្រោង​ថវិកា​មូលនិធិ​សង្កាត់​ដង្កោ ឆ្នាំ​២០២០ ដែលមាន​ប្រវែង ៤៧១​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ( ១​តឹក​កន្លះ​) ស្ថាបនា​រួចរាល់​ជិត​រយះពេល ១​ខែ​មកហើយ ។​

ជាមួយគ្នានេះ លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ សូម​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ សូមជួយ​ថែរក្សា​ផ្លូវ​អោយបាន​ល្អ ប្រសើរ​ប្រើប្រាស់​បានយូ​អង្វែង និង​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​ពាស​វាល​ពាសកាល ជាពិសេស​កុំ​ចោះ​សំរាម​នៅលើ​គំរប​លូ ឬ ក្នុង​លូ ដែល​អាច​នាំអោយ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​រ​ទឹក​ផងដែរ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម