ព័ត៌មានជាតិ
មិនមែនសកម្មភាពសាកថ្មជីវិត តែជាការប្រមូលសំរាមចេញពី ប្រឡាយទឹកស្អុយ ដើម្បីបរិស្ថានរាជធានីភ្នំពេញ
យុវជនមួយក្រុម ឆ្លៀតពេលទំនេរពីការសិក្សា នាំគ្នាចុះប្រមូលសំរាមចេញពីលូ-ប្រឡាយទឹកស្ទុយ តាមភូមិសាស្ដ្រមួយចំនួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលពួកគេចាប់ទុកសកម្មភាពនេះ គឺជាការសាកថ្មឱ្យជីវិត សម្រាប់ថ្ងៃចុងសប្ដាហ៍។

យុវជន ហែម សុភេម ប្រធានក្រុមនិស្សិតផ្លាស្ទិក បានប្រាប់ឱ្យ កម្ពុជាថ្មីដឹងថា ក្រុមនិស្សិតផ្លាស្ទិករបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ក្នុងគោលបំណងតែមួយ គឺការចុះប្រមូលសំរាម នៅតាមលូ-ប្រឡាយទឹកស្ទុយ នៅភូមិសាស្រ្ដមួយចំនួន ក្នុងរាជធានីភ្នំពេញ ជារៀងរាល់ពេលថ្ងៃចុងសប្ដាហ៍។ យុវជនរូបនេះ បន្ថែមទៀតថា ដំបូងឡើយ ក្រុមនិស្សិតរបស់លោក បានចុះទៅប្រមូលសំរាម នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួចមកក៏ផ្លាស់ប្ដូរទីតាំងចល័ត ទៅតាមសង្កាត់ផ្សេងៗ ដូចជា ៖ ប្រឡាយទឹកស្អុយស្ទឹងមានជ័យ ប្រឡាយទឹកស្អុយបឹងស្រឡាង និងប្រឡាយទឹកស្អុយមួយចំនួនទៀត ទៅតាមការដាក់គោលដៅ របស់សមាជិកក្រុមនិស្សិតផ្លាស្ទិក។

យុវជន ហែម សុភេម បានបន្តទៀតថា សកម្មភាពរបស់ក្រុមនិស្សិតផ្លាស្ទិករបស់លោក កើតចេញឆន្ទៈពិតៗមិនមែនជាការសម្ដែងដើម្បីទទួលបានការគាំទ្រ ឬផលប្រយោជន៍អ្វីមួយ នោះឡើយ។ សុភេម បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមនិស្សិតផ្លាស្ទិករបស់លោក មានអ្នកដែលចូលរួមគាំទ្រសកម្មភាពនេះ ប្រមាណ ៤០០នាក់ ដោយបង្កើតជាក្រុមតេឡេក្រាម ភាគច្រើនអ្នកទាំងនោះ សុទ្ធសឹងតែជា សិស្ស-និស្សិត និងយុវជន ដែលមានបេះដូងរួមគ្នា ចង់ឃើញរាជធានីភ្នំពេញមានបរិស្ថាន ស្រស់ស្អាត សម្រាប់ភ្នែកមហាជន ទាំងមូល។

យុវជន ហែម សុភេម បានបន្ថែមទៀតថា កន្លងមក សកម្មភាពរបស់ក្រុមនិស្សិតផ្លាស្ទិក ត្រូវបានគាំទ្រ និងលើកទឹកចិត្ត ដោយក្រសួងបរិស្ថាន និងសប្បុរជនមួយចំនួនទៀត ក្នុងការផ្ដល់ជាសម្ភារៈ ឬថវិកា ខ្លះៗ ដើម្បីជួយជំរុញឱ្យ ក្រុមនិស្សិតផ្លាស្ទិក មានទឹកចិត្តបន្តក្នុងបេសកកម្មប្រមូលសំរាម តទៅមុខទៀត ផងដែរ។

យុវជន ហែម សុភេម បញ្ជាក់ទៀតថា ទោះបីជា ក្រុមនិស្សិតផ្លាស្ទិក មានសមាជិកច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែជាក់ស្ដែង ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ សមាជិកដែលចុះទៅប្រមូលសំរាម ភាគច្រើនគឺ មានត្រឹមតែ ៥ ទៅ ៦នាក់ តែប៉ុណ្ណោះ នេះដោយសារតែ សមាជិកផ្សេងទៀត ត្រូវជាប់រវល់ក្នុងការសិក្សា និងការងារ ផ្ទាល់ខ្លួន ទើបមិនមានកម្លាំងច្រើនដែលត្រូវចុះមកជួយប្រមូលសំរាម រៀងរាល់ថ្ងៃចុងសប្ដាហ៍៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


