សម្ដេច​ក្រឡាហោម ស ខេង​ ៖ គោលដៅ​ចម្បង និង​ចុងក្រោយ នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ គឺ​ការបង្កើត​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម IP IS
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង​ ៖ គោលដៅ​ចម្បង និង​ចុងក្រោយ នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ គឺ​ការបង្កើត​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម IP IS

Published

on

ការ​បញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ខណៈ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

​សម្ដេច​ក្រឡាហោម ស ខេង អះអាង​ថា កិច្ចប្រជុំ​លើក​ទី​៥ របស់​គណៈកម្មាធិការ​ជាតិ នា​ពេល​នេះ គឺ​ដើម្បី​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម ឆ្នាំ​២០១៧-២០២៦​។ ឆ្នាំ​២០២០​កន្លងទៅ គឺ​ឆ្នាំ​ទី​៤ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម ឆ្នាំ​២០១៧-២០២៦ បន្ទាប់ពី​អនុម័ត​ដោយ​រាជរដ្ឋាភិបាល កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម គឺជា​ផែនការ​ដ៏​មាន​សារៈសំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទស្សនវិស័យ​យូរអង្វែង ក្នុង​ការ​ដឹកនាំ​តម្រង់​ទិសដៅ​ទៅលើ​ការងារ​គ្រប់គ្រង​ទិន្នន័យ អត្តសញ្ញាណ​កម្ម ប្រជាពលរដ្ឋ តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​បែប​ទំនើប និង​ការប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​កម្ម ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ សម្ដេច​ក្រឡាហោម​បញ្ជាក់​ថា “ គោលដៅ​ចំបង និង​ចុងក្រោយ​នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ គឺ​ការបង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន IP IS និង​ការប្រើប្រាស់​ទិន្នន័យ​របស់​ប្រព័ន្ធ​នេះ ដើម្បី​បម្រើ​ជា​ប្រយោជន៍​ជាតិ​”​។

បើ​តាម​សម្ដេច​ក្រឡាហោម ស ខេង ការគ្រប់គ្រង​ប្រជាពលរដ្ឋ គឺជា​ឆ្អឹងខ្នង​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ធានា​នូវ​សិទ្ធិ និង​ផលប្រយោជន៍ ស្របច្បាប់​ជា​មូលដ្ឋាន​របស់​បុគ្គល និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវាសាធារណៈ និង​ជំរុញ​ការវិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ផែនការ​យុទ្ធសាស្ដ្រ និង​រួច​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយ​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ ជាពិសេស លើ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

​ទន្ទឹម​នឹង​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ឲ្យ​ដឹង​ទៀត​ថា សមិទ្ធផល​របស់​ផែនការ​យុទ្ធសាស្ដ្រ​នឹង​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​ពង្រឹង និង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ ជាពិសេស ក្នុង​សហគមន៍​អាស៊ាន ការផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក៏ដូចជា​ការស្វែងរក ឬ​កំណត់​អត្តសញ្ញាណ​បុគ្គល​ជាដើម​។

សម្ដេច​ក្រឡាហោម​រំលឹក​ថា នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក គឺ​សុទ្ធ​ទទួលរង​នូវ​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​មួយ​គ្នា​នេះ ការអនុវត្ត​គោលដៅ​យុទ្ធសាស្ដ្រ​នីមួយៗ នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​អត្តសញ្ញាណ​កម្ម ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់​ជាថ្មី​ម្ដងទៀត​អំពី​កិច្ចការ​ចម្បងៗ ដែល​ត្រូវខិតខំ​សម្រេច​ឲ្យ​បាន ក្នុង​ដំណាក់​កាល​ដំបូង​នេះ គឺ​ទី​១, ការរៀបចំ​គោលនយោបាយ និង​ក្របខណ្ឌ​ច្បាប់​ ដែល​ក្នុង​នោះ​មានការ​រៀបចំសេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម រួម​ទាំង​លិខិតគតិយុត្ត​មួយចំនួន ទី​២, បង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន ដែល​ហៅ​កាត់​ថា “IP IS” ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ និង​ប្រព័ន្ធ​សញ្ញាណ​ជាតិ ទី​៣-​នៅពេល​ក្រោយ​បង្កើត​ប្រព័ន្ធ​ខាងលើ​ជំហាន​បន្ទាប់ គឺ​ការភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូលផ្ដុំ និង​ច្រោះ​ទិន្នន័យ​ប្រព័ន្ធ​រួម IP IS ដែលជា​ប្រព័ន្ធ​ព័ត៌មាន​ដ៏​ចម្បង​មួយ ប្រកបដោយ​គុណភាព​សម្រាប់​បម្រើ​ឲ្យ​ការពិនិត្យ​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល និង​តម្រូវការ​ផ្សេងៗ​ទៀត សម្រាប់​ជា​ប្រយោជន៍​ជាតិ៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ពីក្រោយ​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​លាន​ដុល្លារ និង​តម្រុយ​ថ្មីៗ​ (វីដេអូ)

ព័ត៌មានអន្ដរជាតិ5 hours ago

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

ព័ត៌មានជាតិ5 hours ago

អភិបាល​រាជធានី ឧបត្ថម្ភ​ថ​វិកា​​២០លានរៀលដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

ព័ត៌មានជាតិ5 hours ago

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

ព័ត៌មានជាតិ5 hours ago

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services