ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ ខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី!
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់និស្សិតពេទ្យទាំងអស់ កុំសុំជាប់ដោយមិនប្រឡងទៀតអី ព្រោះការប្រឡងគឺជារឿងដ៏សំខាន់មួយ។ ការស្នើនេះ ធ្វើឡើងធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងគុណភាពរបស់សិស្ស-និស្សិត ហើយការរៀនពេទ្យត្រូវមានការរឹតបន្តឹងឲ្យខ្លាំង។
ក្នុងឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់និស្សិតពេទ្យទាំងអស់ សូមកុំស្នើសុំជាប់ដោយមិនប្រឡងអី។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ហើយខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើង ពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា ពេទ្យគឺសេនាឲ្យទេវតា យើងត្រូវទៅព្យាបាលមនុស្សឲ្យចំ កុំឲ្យធ្វើអីខុសពីបំណងរបស់យើង ទាំងសមត្ថភាពយើងមាន»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដែរថា ការរៀនពេទ្យត្រូវរៀនឲ្យបានច្បាស់លាស់ ហើយត្រូវប្រឡងទាំងអស់គ្នា។ ក្នុងនោះដែរ សម្ដេច ក៏បានសង្កេតឃើញថា សមត្ថភាពនិស្សិតពេទ្យរបស់កម្ពុជា កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


