Connect with us

ព័ត៌មានជាតិ

មកជាង២០នាក់ទៀតហើយ ជាពលករខ្មែរធ្វើការដោយខុសច្បាប់​នៅប្រទេសម៉ាឡេស៊ី

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះថា នៅល្ងាចនេះ​ មានពលករ​ខ្មែរ​​ជាង​២០​នាក់ទៀតហើយ នឹងត្រឡប់មកពីប្រទេស ម៉ាឡេស៊ី​ ក្រោយពី​មាន​កិច្ចអន្តរាគមន៍ពីស្ថានទូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួង​ បញ្ជាក់យ៉ាងនេះថា “ដោយ​មាន​កិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រ​ទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និង​កុមារ២នាក់  ដែល​បានមកធ្វើការដោ​យខុសច្បាប់នៅប្រទេសម៉ាឡេស៊ី  នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី២០  ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង​​៥ និង៣៥ នាទីល្ងាច​នេះ”។​

បើតាមអ្នកនាំពាក្យ ពលករខ្មែរទាំង​នោះ ត្រូវបាន​ក្រុមការងារស្ថានទូត​ជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូន​​ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម