ព័ត៌មានជាតិ
សត្វទន្សោងមួយក្បាល បានងាប់ដោយសារជាប់អន្ទាក់នៅក្នុងព្រៃនៅខេត្តព្រះវិហារ
ប្រភេទសត្វទន្សោងព្រៃ ដែលជាសត្វកម្រមួយក្បាល ត្រូវបានមន្ត្រីឧទ្យាននុរ័ក្សប្រទះឃើញដេកងាប់នៅក្នុងព្រៃមួយកន្លែងនៅក្នុងភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះបើតាមរបាយការណ៍របស់មន្ត្រីបរិស្ថាន។

មន្ត្រីបរិស្ថានបានបញ្ជាក់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១នេះ មន្ត្រីឧទ្យាននុរ័ក្សប្រចាំស្នាក់ការចល័ត៩១ បានដើរល្បាតដល់ចំណុចអូតាមអែក ក៏បានជួបប្រទះនូវសត្វទន្សោងមួយក្បាលដេកងាប់ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា សត្វទន្សោងព្រៃដែលងាប់នេះ គឺមានសំបុរក្រហម ទម្ងន់ប្រហែល១តោន ជាប់អន្ទាក់ជើងខាងស្តាំដេកងាប់ប្រហែលមួយយប់មួយថ្ងៃមកហើយ ត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តយកមកកប់នៅស្នាក់ការបរិស្ថានអូរកក់៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


