ព័ត៌មានជាតិ
ក្រុមហ៊ុន Eaton ជ្រើសតាំងក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយផលិតផល នៅកម្ពុជា
ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ផ្នែកគ្រប់គ្រងថាមពលអគ្គិសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហោ Moeller របស់ ក្រុមហ៊ុន Eaton នៅ កម្ពុជា។

ភាពជាដៃគូនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០២ វិច្ឆិកានេះ ហើយនឹងផ្ដល់សិទ្ធិសម្រាប់ ការចែកចាយ ផលិតផលអគ្គិសនីប្រភេទ ត្រង់ស្យុងកម្រិតទាប (Low Voltage) ពីម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រទប់ភ្លើង ((SPD) ដែលជាឧបករណ៍សំខាន់ៗ របស់ហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រងថាមពលអគ្គិសនីនៅតាម បណ្ដាអាគារនីមួយៗ។


លោក Gary Ang នាយកគ្រប់គ្រង ប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Eaton មានប្រសាសន៍ថា “ជាមួយនឹងការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់ ថាមពលអគ្គិសនី ប្រសិទ្ធភាព និងទំនុកចិត្តក្នុងការគ្រប់គ្រងថាមពលអគ្គិសនីនៅ កម្ពុជានឹងក្លាយជា កត្តាសំខាន់ ដើម្បីធានាឲ្យបានកំណើនប្រកបដោយចីរភាព។ ដំណើរនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនី របស់កម្ពុជា គឺទើបតែចាប់ផ្តើម ហើយយើងរីករាយដែលបានចាប់ផ្ដើមភាពជាដៃគូ នេះជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បីផ្ដល់សេវាជំនាញ និងដំណោះ ស្រាយ របស់យើងកាន់តែទូលំទូលាយ សម្រាប់អាជីវកម្មនៅទូទាំងប្រទេស”។


លោក Tan Kim San នាយកគ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric (OSS) មាន ប្រសាសន៍ថា “ភាពជាដៃគូជាមួយ ក្រុមហ៊ុន Eaton នឹងអនុញ្ញាតឲ្យយើងផ្ដើមកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងអាចណែនាំផលប័ត្រផលិតផល ប្រកបដោយភាពច្នៃប្រឌិត និង សម្បូរបែប របស់ពួកគេ មកដល់ប្រទេសកម្ពុជា តាមរយៈបណ្តាញក្រុមការងារក្នុងស្រុករបស់យើង ដែលរឹងមាំស្រាប់។ ដោយប្រទេសកម្ពុជាកំពុងផ្ដោតចក្ខុវិស័យក្នុងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ដូច្នេះ យើងនឹងបានត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយគាំទ្រដល់ការងើប ឡើងវិញនៃវិស័យសំណង់ និងការលក់រាយ”។
ការបោះជំហានរបស់ក្រុមហ៊ុន Eaton មកកាន់ទីផ្សារកម្ពុជា នាពេលនេះ បញ្ជាក់ឲ្យឃើញពី ការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រដល់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងការផ្ដល់ដំណោះស្រាយគ្រប់គ្រង ថាមពលអគ្គិសនីប្រកបដោយនិរន្តរភាពឲ្យកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។ ភាគ ច្រើននៃផលិតផលប្រភេទ តង់ស្យុងកម្រិតទាប (Low Voltage) ដែលស្ថិតក្រោមម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាទូទៅក្នុងវិស័យសំណង់អគារលំនៅឋាន អគារពាណិជ្ជកម្ម និងអគារជាផ្សារលក់រាយ ដែលមានកម្ពស់ពីទាបទៅ មធ្យម ដែលសុទ្ធសឹងជាវិស័យ ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងវិស័យសំណង់នៅកម្ពុជា។


សេចក្ដីប្រកាសអំពីភាពជាដៃគូរបស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) នៅកម្ពុជា គឺជាភាពជាដៃគូថ្មីជាងគេបំផុតរបស់ក្រុមហ៊ុន Eaton ដែលកំពុងពង្រីក បណ្ដាញដៃគូនៅក្នុងតំបន់ ដែលភាពជាដៃគូទាំងអស់នេះ អនុញ្ញាតឲ្យក្រុមហ៊ុន Eaton អាចទ្រទ្រង់ ដល់តម្រូវការគ្រប់គ្រង និងការចែកចាយថាមពលអគ្គិសនី ដែលកំពុងកើន ឡើង នៅក្នុងវិស័យនានា។ ជាមួយនឹងបទពិសោធន៍ជាង ១០០ ឆ្នាំ ក្នុងនាមជាក្រុមហ៊ុន ពហុជាតិលំដាប់ពិភពលោក និង មាន វត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាំងពីទសវត្សឆ្នាំ១៩៧០ មកម្ល៉េះ ក្រុមហ៊ុន Eaton មានកិត្តិនាម ល្បីល្បាញក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងដំណោះស្រាយគ្រប់គ្រងថាមពលអគ្គិសនី៕


អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ