ព័ត៌មានជាតិ
ខេត្តកំពតបើកឱ្យទេសចរ ចូលកម្សាន្តឆ្នេរខ្សាច់ថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំ មុនផែនការបញ្ចប់ការសាងសង់
រដ្ឋបាលខេត្តកំពត នឹងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរខ្សាច់ថ្មីដែលស្ថិតនៅចន្លោះពីស្ពានចាស់ និងស្ពានថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈក្រុមការងារសាងសង់កំពុងពន្លឿនឱ្យបានឆាប់រួចរាល់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់។
ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ លោកអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាលខេត្តនឹងរៀបចំបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ក៏ដោយ។

លោក ម៉ៅ ធនិនបានបន្តថា ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តមើលថ្ងៃរៀបលិចពេលល្ងាច។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការពន្លឿនស្ថាបនាផ្លូវឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំមកដល់ រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ដើម្បីលម្អនាពេលយប់ឱ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។

ម្យ៉ាងទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត៕


អត្ថបទ៖ សឹង រ៉ាត់
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


