ព័ត៌មានជាតិ
មន្ត្រីឧតុនិយមអះអាងថា អំឡុងថ្ងៃចូលឆ្នាំកម្ដៅអាចកើនឡើងដល់ ៤០ អង្សា
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ នេះថា ពិភពលោកកំពុងទទួលរងឥទ្ធិពលពីរលកកម្ដៅ ដោយសារតែឥទ្ធិពលបាតុភូតអែល នីណូ(EI Nino) ធ្វើឱ្យកម្ដៅកើនឡើង រួមនឹងកម្ពុជាផងដែរ ខណៈប្រទេសជិតខាងដូចជាវៀតណាម ថៃជាដើមក៏ទទួលឥទ្ធិពលកម្ដៅដូចគ្នា។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា បាតុតូតនេះ នឹងកើតមានរហូតដល់ខែ ឧសភា ទើបមានការថយចុះ ខណៈនៅអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ៤០ អង្សា ដោយលោកបញ្ជាក់ថា បើគិតអំពីសីតុណ្ហភាពអប្បរមាមធ្យមមិនដល់កម្រិតនោះទេ ប៉ុន្តែនៅក្នុងមួយថ្ងៃៗ វាមានការឡើងដល់កម្រិតអតិបរមាខ្ពស់បំផុត ជាពិសេសចន្លោះពីម៉ោង ១១ ឬម៉ោង ១២ តំបន់ខ្លះអាចដល់ ៤០ ឬ៤១ នៅក្នុងរយៈពេលខ្លីមួយ ហើយនឹងថយចុះវិញ។
កាលពីដើមខែមីនា ក្រសួងធនធានទឹក ក៏បានព្រមានពីការបន្តឡើងកម្ដៅសីតុណ្ហភាព នៅរវាងខែមីនាដល់ដើមខែឧសភាឆ្នាំ២០២៤ ដោយសារកម្ពុជាបន្តរងបាតុភូតសកលអែលនីណូ(EI Nino)ខ្ពស់ជាង៧០ភាគរយ ចាប់ពីខែមីនាដល់ខែមេសា ហើយចាប់ពីខែឧសភាទៅបាតុភូតនេះនឹងថយចុះ២០ភាគរយ។

បាតុភូត EI Ninoធ្វើខ្យល់ក្តៅ ទឹកក្តៅ បង្កឱ្យមានមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុខ្លាំង ដូចជាបានបង្កើនកម្តៅនៃភពផែនដី និងធ្វើឱ្យមានការប្រែបួលអាកាសធាតុខ្លាំងនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជា។ ផលវិបាកនៃបាតុភូតអែលនីញ៉ូ នឹងធ្វើឱ្យមានភ្លៀងព្យុះកំណាច រាំងស្ងួតចម្លែក ប្តូររដូវ ប្តូរទម្លាប់អាកាសធាតុ។ កន្លែងខ្លះមានភ្លៀងច្រើនជ្រុល កន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង។
បើតាមក្រសួងធនធានទឹក អាកាសធាតុក្ដៅហើយស្ងួតនេះនាំឲ្យកើតមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


