ព័ត៌មានជាតិ
ខេត្តរតនគិរី អាចប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួតដោយសារបាតុភូត El Niño
ខេត្តរតនគិរី ស្ថិននៅភូមិភាគឦសាន អាចប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួត ពីកម្រិតស្រាលទៅមធ្យម ដែលបណ្តាលមកពីការវិវត្តន៍នៃបាតុភូត El Niño ដែលនាំមកអាកាសធាតុដ៏ក្តៅបំផុត។ នេះបើយោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្ន និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី។

មន្ទីរធនធានទឹកខេត្តនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២០ ខែ កក្កដា រហូតដល់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦ ការវិវត្តន៍នៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅក្នុងខេត្តរតនគិរី ថមថយ មានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។ ស្ថានភាពបែបនេះ ខេត្តរតនគិរីអាចប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួត ពីកម្រិតស្រាលទៅមធ្យម។
ជាវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រៀមផែនការគ្រប់គ្រងនិងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។ ចំណែក បងប្អូនប្រជាកសិករគួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃជ្រើសរើសពូជដំណាំ ដែលមានតម្រូវការទឹកតិចឬពន្យារពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។
សាធារណជនទូទៅគួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃនិងតាមដាននូវសេចក្តីជូនដំណឹង ជាបន្តបន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី។ មន្ទីរធនធានទឹករតនគិរី នឹងបន្តតាមដានយ៉ាងជាប់លាប់នូវការវិវត្តន៍នៃស្ថានភាពអាកាសធាតុនិងធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់។
តាមរយៈសារាចរមួយ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាលនិងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។
អង្គការសហប្រជាជាតិ (UN) ព្រមានថា ពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកវិញនៃបាតុភូត El Niño ដែលនាំមកនូវអាកាសធាតុដ៏អាក្រក់បំផុត ដោយមានទាំងភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកជំនន់ និងគ្រោះរាំងស្ងួតដ៏អាក្រក់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


