ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ត្រូវបានសម្ដេចធិបតី ចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌
លោក ជិន ម៉ាលីន ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចចាត់តាំងឱ្យធ្វើជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ជំនួសលោកស្រី ចាន់ សុទ្ធាវី ដែលត្រូវទៅបំពេញថ្មីនៅព្រឹទ្ធសភា។ នេះបើតាមសេចក្តីសម្រេចរបស់សម្ដេចធិបតី ចុះនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ការសម្រេចចាត់តាំងលោក ជិន ម៉ាលីន ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី ចាន់ សុទ្ធាវី ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងនេះ ត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៥នេះ។ ក្នុងអាណត្តិថ្មីនៃព្រឹទ្ធសភា លោកស្រី ចាន់ សុទ្ធាវី ក៏ត្រូវបានជ្រើសឱ្យកាន់តួនាទីជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា។

ដោយឡែក លោក ជិន ម៉ាលីន មុនទទួលបានការចាត់តាំងជារដ្ឋលេខាធិការប្រចាំការនេះ គឺលោក ក៏មានតួនាទីជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយលោក ជិន ម៉ាលីន អាចចាត់ទុកថា ជាអ្នកនាំពាក្យមួយរូបដែលមានភាពសកម្ម មានការឆ្លើយតបទាន់ពេលវេលាជាមួយប្រព័ន្ធសារព័ត៌មាន ឬអាចនិយាយបានថា លោកតែងមានពាក្យនាំជានិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបទពិសោធន៍ ពិសេសលើទិដ្ឋភាពច្បាប់។
បើនិយាយអំពីកម្រិតវប្បធម៌របស់លោក ជិន ម៉ាលីន គឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យា Nagoya ប្រទេសជប៉ុន បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ នៅសាកលវិទ្យាល័យ ហាវ៉ៃ សហរដ្ឋអាមេរិក និងបានបញ្ចប់សញ្ញាបត្របណ្ឌិត មកពីប្រទេសចិន ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


