សន្តិសុខសង្គម
ស្លាប់ ៣៧ របួស ៨៨ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលបុណ្យចូលឆ្នាំខ្មែរ ៤ ថ្ងៃ
មនុស្សចំនួន ៣៧ នាក់បានស្លាប់ និង ៨៨ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៤ ថ្ងៃ នៃពិធីបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤នេះថា រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ (១៣-១៦) ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ៦៤ ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៣៧ នាក់ និងរងរបួសធ្ងន់-ស្រាល ៨៨ នាក់ ដែលចំនួននេះ កើនឡើងបន្ដិចបើធៀបឆ្នាំមុន។

លោក ទូច សុខៈ ប្រាប់ថា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧ លើក បណ្ដាលឱ្យមានជនរងគ្រោះ ១១ នាក់ ស្លាប់ និងរបួសធ្ងន់-ស្រាល ២២ នាក់។
ចំណែកនៅថ្ងៃទី ២ នៃពិធីបុណ្យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧ លើក បណ្ដាលឱ្យស្លាប់ ៨ នាក់ និងរបួសធ្ងន់ស្រាល ២៨ នាក់ រីឯនៅថ្ងៃទី ៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៨ ករណី បណ្ដាលឱ្យស្លាប់ចំនួន ១១ នាក់ របួសធ្ងន់ស្រាល ២៤ នាក់។

ដោយឡែកនៅថ្ងៃទី ១៦ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២ ករណីបណ្ដាលឱ្យស្លាប់ ចំនួន ០៧ នាក់ របួសធ្ងន់ស្រាល ១៤ នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៤ អំឡុងពេលចូលឆ្នាំ បានកើនឡើងចំនួន ១៩ ករណី បើធៀបនឹងពេលចូលឆ្នាំដូចគ្នា ឆ្នាំ ២០២៣ ខណៈអ្នកស្លាប់បានកើនឡើង ១២ នាក់ ខណៈអ្នករបួសថយចុះ ៤ នាក់។
ប៉ុន្តែលោក ទូច សុខៈ បញ្ជាក់ថា បើធៀបរយៈពេល ៣ ថ្ងៃ ដូចឆ្នាំមុន ចាប់រាបពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ករណីគ្រោះថា្នក់កើតឡើង ៤៥ ករណី ខណៈឆ្នាំ ២០២៤ កើតឡើង ៤៧ ករណីគឺកើនឡើងតែ ២ ករណី ខណៈអ្នកស្លាប់ កើនឡើងតែម្នាក់រីឯអ្នករបួសបានថយចុះគួឱ្យកត់សម្គាល់។
ទោះយ៉ាងណា លោក ទូច សុខៈ បញ្ជាក់ថា ស្ថានភាពចរណ៍អំឡុងពេលបុណ្យចូលឆ្នាំនេះ អាចគ្រប់គ្រងបាន ខណៈពលរដ្ឋក៏មានការយល់ដឹង និងយោគយល់ក្នុងការបើកបរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


