ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ៣ ចំណុច ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិភ័យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចេញសារាចរណែនាំ ៣ ចំណុចដល់ម្ចាស់មណ្ឌលកម្សាន្តមនុស្សពេញវ័យនានា ដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិភ័យសំដៅធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះអគ្គិភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្តតែក និងបៀរហ្គាឌិន) ជាពិសេសដើម្បីចូលរួមអនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ហេតុដូចនេះក្រសួងទេសចរណ៍ សូមដាក់ចេញការណែនាំ ៣ ចំណុចរួមមាន៖
១. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព ជំនាញផ្នែកបច្ចេកទេសប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)
២. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្តល់យោបល់ជូនរដ្ឋបាលរាជធានី ខេត្ត ដោយមិនត្រូវផ្តល់អាជ្ញា- បណ្ណទេសចរណ៍ឱ្យអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងឡាយណា ដែលគ្មាន ច្រកសុវត្ថិភាព បំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នឱ្យភ្ញៀវបានដឹងពេលមាន អគ្គិភ័យឆាបឆេះ
៣. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ត្រូវយកចិត្តទុកដាក់ និងទប់ស្កាត់ គ្រោះអគ្គិភ័យ ដោយត្រូវរៀបចំឱ្យមាន ច្រកសុវត្ថិភាព ស្លាកសញ្ញាបង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យនៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ នៅក្នុងបរិវេណអាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ បំពាក់ប្រព័ន្ធជូនដំណឹងកាត់ផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គិភ័យកើតឡើង ជាយថាហេតុ។

ក្រសួងទេសចរណ៍សង្ឃឹមថា ក្រោយទទួលបានសារាចរណែនាំនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរទេសចរណ៍រាជធានី ខេត្ត ប្រតិបត្តិករទេសចរណ៍ និងអង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ត្រូវអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


