ព័ត៌មានជាតិ
ពលករជិត ៥០០ នាក់ បានត្រឡប់ទៅធ្វើការនៅថៃតាមច្រកទ្វារព្រំដែនចាំយាម
ប្រជាពលរដ្ឋខ្មែរជាពលករជិត ៥០០ នាក់ បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ក្រោយការជួបជុំសាច់ញាតិក្រុមគ្រួសារថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ។

គិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ មានពលករខ្មែរសរុបប្រមាណ ៤៨៨ នាក់ (ស្រី ២០៤ នាក់) ហើយ បានត្រឡប់ទៅបម្រើការងារនៅប្រទេសថៃ ដោយធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
មន្ត្រីប្រចាំការទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី ២១ ខែមេសា នេះថា ពលករខ្មែរដែលចេញទៅធ្វើការនៅថៃ ភាគច្រើនទៅត្រឹមខេត្តត្រាត និងខេត្តច័ន្ទបូរី ប្រទេសថៃ ដោយពួកគាត់បម្រើការងារទៅជំនាញរួមមាន ៖ ផ្នែកនេសាទ កសិកម្ម និងបម្រើការងារទេសចរណ៍នានា។

ក្រុមមន្ត្រីជំនាញនៅតំបន់ព្រំដែនចាំយាមដដែលអះអាងថា ក្រៅពីមានពលករខ្មែរចេញទៅថៃ ក៏មានពលករធ្វើដំណើរឆ្លងកាត់ព្រំដែនចាំយាមចូលមកកម្ពុជាផងដែរ គឺមានចំនួន ១១០ នាក់ និងស្ត្រី ៤៧ នាក់។ គ្រប់ពលករដែលចេញទៅធ្វើការងារនៅថៃ សុទ្ធតែត្រូវបានផ្តោតការយកចិត្តទុកដាក់ផ្តល់សេវាបំពេញបែបបទរដ្ឋបាលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធឥតគិតថ្លៃអ្វីទាំងអស់ ជាពិសេសអប់រំណែនាំបន្ថែមពីការទៅធ្វើការនៅក្រៅប្រទេស ចាំបាច់ទៅដោយស្របច្បាប់ ជៀសវាងឆ្លងដែនខុសច្បាប់តាមមេខ្យល់ ឬក្រុមហ៊ុនគ្មានប្រភពច្បាស់លាស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


