ព័ត៌មានជាតិ
កម្ពុជា ជំរុញឱ្យ តុងហ្គា ចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្សជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៣ ខែ មេសានេះ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រតុងហ្គា នៅឯទីក្រុងបាងកក ប្រទេសថៃ ដើម្បីស្នើសុំឱ្យ តុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)។
ការកៀរគរសមាជិកពីប្រទេសនានាឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញានេះ ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រះរាជាណាចក្រតុងហ្គា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីកោះចំនួន ៣ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលពុំទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមានតុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដែលកម្ពុជាបានចាត់ទុកជារដ្ឋអាទិភាព និងមានលទ្ធភាពគ្រប់គ្រាន់ ចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជាលោក លី ធុជ បានស្នើសុំឱ្យប្រទេសតុងហ្គាពិនិត្យលទ្ធភាព និងពិចារណាក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោកស្រី Fekitamoeloa Katoa ‘Utoikamanu នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលតុងហ្គា ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


