ព័ត៌មានជាតិ
អ្នកមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងមានទោសទណ្ឌ ហើយនឹងអាចប្រឈមនឹងការបិទអាជីវកម្ម
ភ្នំពេញ ៖ អ្នកដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជុំវិញ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នឹងមានទោសទណ្ឌ ហើយនឹងអាចបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកប្រគល់ម៉ាសរាប់សិបម៉ឺនជូន រដ្ឋបាលខណ្ឌទាំង១៤សង្កាត់ទាំង១០៥ ផ្សារទាំង២៥និងកងកម្លាំងប៉ូលិសនិងប៉េអិមភ្នំពេញ ជាលើកទី២ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះអ្នកដែរ មិនអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលគឺ ត្រូវប្រឈមនឹងមានទោសទណ្ឌ ដោយសារថា មិនយូរទេ អាចស្អែកឬខានស្អែក រាជរដ្ឋាភិបាលនឹងចេញស ជ ណ ឲ្យអនុវត្ត ចំពោះអ្នកដែលមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីអ្នកពីការបង្ការស្កាត់នូវជំងឺកូវីដ-១៩ហើយ។ ចំណែកឯអ្នកបើកអាជីវកម្មដ្ឋាននានា ក៏ប្រឈមនូវការបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើពួកគាត់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឃួង ស្រេងក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស លាងដៃជាប្រចាំពោលគឺត្រូវអនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល និងត្រូវស្វែងយល់ពីសាររបស់ សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដើម្បីយើងរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ ឲ្យបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា ម៉ាសរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដែល លោកឃួង ស្រេងប្រគល់ជូនជាលើកទី២ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ រួមមាន ៖ ប្រគល់ជូន១៤ខណ្ឌ ក្នុង១ខណ្ឌទទួលបានម៉ាស១៤០០០ម៉ាស សង្កាត់ទាំង១០៥ ក្នុង១សង្កាត់ទទួលបានម៉ាស២០០០ម៉ាស សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញចំនួន១២៤០០០ម៉ាស ប្រគល់ជូននគរបាលរាជធានីភ្នំពេញចំនួន៥ម៉ឺនម៉ាស កងរាជអាវុធហត្ថ៣ម៉ឺនម៉ាសនិងនៅតាមផ្សារនានាទាំង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤៥០០ម៉ាស។

លោកឃួង ស្រេង ក៏បានសូមឲ្យអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាសទាំងនេះឲ្យដល់ដៃប្រជាពលរដ្ឋក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ ឲ្យទទួលបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


