ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ បូមបញ្ជូនទឹកទៅកាន់ស្ថានីយផលិតទឹកស្អាតកំពុងខ្វះខាតទឹក
អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យស្ថានភាពទំនប់អាងស្ទាក់ទឹក ១ មករា និងចាត់វិធានការបូមទឹកទៅកាន់ ស្ថានីយផលិតទឹកស្អាតដែលកំពុងប្រឈមទៅនឹងការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅរដូវប្រាំងនេះ។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះពិនិត្យស្ថានភាពទំនប់អាងស្ទាក់ទឹក ១ មករា។

លោក ងួន រតនៈ បានលើកឡើងថា មូលហេតុនៃការចុះដោយសារមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ពីការព្រួយបារម្ភ នៃការខ្វះខាតទឹកប្រើប្រាស់តាមផ្ទះ ដោយប្រជាពលរដ្ឋចំនួន ០៩ឃុំ ប្រមាណជាង ២៤,០០០ គ្រួសារ ស្ថិតស្រុកបារាយណ៍ ដែលកំពុងប្រើប្រាសទឹកចេញពី ស្ថានីយផលិត និងផ្គត់ផ្គង់ទឹកស្អាត បារាយណ៍ ប្រឈមទឹកខ្វះប្រភពទឹកសម្រាប់ផលិតចែកជូនទៅតាមផ្ទះ។
ក្រោយពីការពិនិត្យជាក់ស្តែង និងសិក្សាពីមន្រ្តីជំនាញ ឃើញថា ស្ថានីយនេះ ត្រូវការបូមទឹកចេញពីទំនប់ស្ទាក់ទឹក ១ មករា ទើបអាចជួយផ្គត់ផ្គង់បានឡើងវិញ។

លោកអភិបាលខេត្តបញ្ជាក់ថា ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាត ប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់ ហើយអាកាសធាតុក៏កាន់តែក្តៅប្រភពទឹកតាមបឹងត្រពាំងមួយចំនួន ក៏មានការរីងស្ងួតជាបណ្ដើរៗ។
ទន្ទឹមជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រើប្រាស់ទឹក ដោយសន្សំ សំចៃ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំរបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹកគ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាត ដំណាំស្រូវផងដែរ។

លោកអភិបាលខេត្តស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ក្នុងរក្សាប្រភពទឹក ដើម្បីឱ្យបងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងគ្រួសាររបស់ពួកគាត់ ក្នុងនោះ ចាំបាច់បំផុត ត្រូវធ្វើការផ្សេព្វផ្សាយពីបាតុភូតបម្រែបម្រួលអាកាសធាតុ ដល់មូលដ្ឋានគ្រប់ច្រកល្ហក និងពិនិត្យ តាមដាន ពីស្ថានភាពសិក្សារបស់សិស្សានុសិស្សគ្រប់ទីកន្លែង ក្នុងករណីដែលទីតាំងសាលារៀន ដែលមានអាកាសធាតុក្តៅខ្លាំង មិនមានម្លប់ឈើ ឬកង្ហារ នៅតាមថ្នាក់រៀន ត្រូវរាយការណ៍មកជាបន្ទាន់មកកាន់ រដ្ឋបាលខេត្ត ដើម្បីចុះពិនិត្យជាក់ស្តែង និងស្វែងរកដំណោះស្រាយបន្តទៀត៕
អត្ថបទ៖ ឈាង មករា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


