ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ស្នើមន្រ្តីផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យថ្នាក់ដឹកនាំជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនទាក់ទងនឹងរបៀបរបប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ការស្នើរបស់រដ្ឋមន្ត្រីសុខាភិបាលនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ឧសភា ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាពក្នុងការជម្រុញការផ្តល់សេវាឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវចុះពិនិត្យលើសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាពជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលដែលមានស្នាដៃក្នុងការបំពេញការងារស្របតាមនីតិវិធីដែលបានកំណត់។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ
និងបំពាក់គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាលដោយដាក់ជាសូចនាករបន្ថែមក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាលទូទរាជធានី-ខេត្ត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


