ព័ត៌មានជាតិ
១ សប្តាហ៍នេះ ខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋានពលរដ្ឋជិត ១ ពាន់ខ្នង នៅទូទាំងប្រទេស
ក្នុងរយៈពេល ១ សប្ដាហ៍នេះ ខ្យល់កន្ត្រាក់បានកើតឡើងទៅលើខេត្តប្រមាណជិត ២០ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋជិត ១ ០០០ ខ្នង នៅទូទាំងប្រទេស។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ ឧសភា នេះថា នៅដើមខែឧសភានេះ ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឱ្យមានខ្យល់កន្ត្រាក់ជាច្រើនលើក និងផ្គររន្ទះប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈផងដែរ។ ជាក់ស្ដែងក្នុងរយៈពេល ១ សប្តាហ៍នេះ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជិត ១ ០០០ ខ្នង រួមទាំងការខូចខាតផ្ទះទាំងស្រុង កម្រិតមធ្យម និងកម្រិតស្រាល នៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ កំពង់ឆ្នាំង ក្រចេះ បាត់ដំបង សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះវិហារ ស្វាយរៀង ព្រៃវែង ប៉ៃលិន កំពត កំពង់ចាម ស្ទឹងត្រែង និងពោធិ៍សាត់។
លោកបានបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់។ ចំណែកអាជ្ញាធរមូលដ្ឋាន សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ បានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះបានទាន់ពេលវេលាដូចជាជួយជួសជុលលំនៅឋានរងការខូចខាតមធ្យម និងស្រាល ដើម្បីឱ្យពួកគាត់បានស្នាក់នៅវិញ។

យ៉ាងណាក៏ដោយ លោក សុទ្ធគឹម កុលមុនី បានអំពាវនាវដល់ក្រសួង-ស្ថាប័នជំនាញតាមដានការព្យាករណ៍ស្ថានភាពអាកាសធាតុខ្យល់កន្ត្រាក់ជាប្រចាំ ដើម្បីឱ្យអាជ្ញាធរត្រៀមបង្ការ និងអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។ រីឯប្រជាពលរដ្ឋ ក៏ត្រូវតាមដានផងដែរ និងត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗ ហើយមុននឹងសាងសង់លំនៅឋាន ត្រូវសិក្សាជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ ដើម្បីធន់ទៅនឹងខ្យល់កន្ត្រាក់ និងអាកាសធាតុ៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


