ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ ខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ ៦ នាក់
ត្រឹមតែរយៈពេល ១ ថ្ងៃក្រសួងសុខាភិបាលរកឃើញករណីឆ្លងរហូតដល់ទៅ ៦ នាក់ នាក់ផ្សេងទៀត នៅខេត្តព្រះសីហនុ បន្ទាប់ពីករណីស្ត្រីជនជាតិចិន ២ នាក់ ដែលបានចេញពីភ្នំពេញហើយរកឃើញករណីវិជ្ជមានកាលពីម្សិលមិញ។
អ្នកឆ្លងកូវីដទាំង ០៦ នាក់ នៅខេត្តព្រះសីហនុមាន៖
– ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-ស្ត្រីជនជាតិចិនអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– បុរសជនជាតិចិន អាយុ ៣២ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ករណីថ្មីដែលកើតមានឡើងនៅខេត្តព្រះសីហនុ បន្ទាប់ពីនារីជនជាតិចិនពីររូប ដែលបានធ្វើដំណើរចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ ហើយរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ម្សិលមិញ។
អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញអត្តសញ្ញាណស្រ្តីចិនពីរនាក់ដែលឆ្លងកូវីដ ១៩ ហើយជាករណីរកឃើញលើកដំបូងនៅខេត្តព្រះសីហនុ។
ស្រ្តីចិនទីមួយមានឈ្មោះ ZHANG SHUANG កាន់លិខិតឆ្លងដែនលេខ EG 0682655 មានអាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ ១១០៣ នៅជាន់ទី ១១ នៃសណ្ឋាគារជិនប៉ីព័រអុី។
ស្រ្តីម្នាក់ទៀតមានឈ្មោះ MA CHONG CHONG កាន់លិខិតឆ្លងដែនលេខ E 43459534 ស្នាក់នៅបន្ទប់លេខ ១២០២ ជាន់ទី ១២ នៃសណ្ឋាគារហ័ងហ្គ័នជាយឺ។
ជាវិធានការ អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យបិទទីតាំងសណ្ឋាគារទាំងពីរ ដោយមិនអនុញ្ញាតិឲ្យភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតិឲ្យភ្ញៀវកំពុងស្នាក់នៅចាកចេញពីបន្ទប់សណ្ឋាគារ ដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ