ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញកីឡាករ កីឡាការិនីពង្រឹងសមត្ថភាពដើម្បីត្រៀមប្រកួតកីឡាជាតិខាងមុខ
លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃជំរុញដល់កីឡាករ កីឡាការិនីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាអំឡុងខែវិច្ឆិកា ខាងមុខ។

ការលើកឡើងនេះ ធ្វើឡើងព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាស លោក សរ សិទ្ធិ ដឹកនាំកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៤” នៅសាលប្រជុំ អគារមជ្ឈមណ្ឌលកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកបាន ណែនាំដល់ ថ្នាក់ដឹកនាំ នាយនគរបាលទាំងអស់ បន្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលមួយកាន់តែប្រសើរទៅមុខ។ បន្ថែមលើនេះ លោក បានជំរុញដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្តតាមដានបញ្ជីឈ្មោះកីឡាករ កីឡាការិនីក្រោមចំណុះឱ្យបានហ្មត់ចត់ និងរាយការណ៍ពីវឌ្ឍនភាពរបស់ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាអំឡុងខែវិច្ឆិកា ខាងមុខ។

រដ្ឋលេខាធិការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវប្រជុំជាមួយប្រតិភូ គ្រូបង្វឹក ដោយពិនិត្យឱ្យបានល្អិតល្អន់នូវធនធានកីឡាករ កីឡាការិនី ដើម្បីរក្សាឲ្យបានចំណាត់ថ្នាក់ល្អៗ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ នៅក្រៅប្រទេសនាពេលខាងមុខដូចជាព្រឹត្តិការណ៍ World Police and Fire Games ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងនោះដែរ ថ្នាក់ដឹកនាំតាមប្រភេទកីឡានីមួយៗត្រូវមានមានចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការជំរុញលើកទឹកចិត្តឱ្យមន្ត្រី ក្រោមឱវាទមានទំនួលខុសត្រូវខ្ពស់។

លោក សរ សិទ្ធិ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេសកីឡាករ កីឡាការិនី ត្រូវបន្តខិតខំបង្កើតសមិទ្ធផលល្អៗបន្ថែមជូនអង្គភាពដើម្បីតបស្នងដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានលើកទឹកចិត្ត ដោយបានបញ្ចូលក្របខណ្ឌដល់អត្តពលិកដែលមានស្នាដៃកន្លងមក។
តាមរបាយការណ៍ របស់ ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ការចូលរួមប្រកួតព្រឹត្តិការណ៍ក្នុង និងក្រៅប្រទេសរបស់កីឡាករ កីឡាការិនី ឆ្នាំ២០២៤ រយៈពេលកន្លងមក សរុបជាលទ្ធផលមេដាយក្នុងប្រទេស ទទួលបាន ១០៧គ្រឿង (មេដាយមាស ៣២ ប្រាក់៣៦ និង សំរឹទ្ធ៣៩) និងពានរង្វាន់ FAIR PLAY ។ ការប្រកួតក្រៅប្រទេស ទទួលបានមេដាយ សំរឹទ្ធ០២គ្រឿង៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


