ព័ត៌មានជាតិ
កំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី១ រំពឹងធ្លាក់ចុះ ដោយសារការនាំចេញ និងតម្រូវការធ្លាក់ចុះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ រំពឹងថាបានធ្លាក់ក្នុងត្រីមាសទី១នៃឆ្នាំនេះ ដោយសារតែការនាំចេញ និងតម្រូវការក្នុងស្រុកទន់ខ្សោយ ទោះបីជាវិស័យទេសចរណ៍ស្ថិតនៅក្នុងស្ថានភាពរឹងមាំក៏ដោយ។ នេះបើតាមការស្ទង់ទិន្នន័យពីអ្នកសេដ្ឋកិច្ចរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យដែលរ៉យទ័រទទួលបាន ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមានអត្រា ០,៨ ភាគរយក្នុងត្រីមាសខែមករា-មីនា បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន ប៉ុន្តែតួលេខនេះគឺធ្លាក់ចុះពី ១,៧ ភាគរយក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។
សេដ្ឋវិទូប្រាប់រ៉យទ័រថា បំណុលគ្រួសារ និងតម្លៃកម្ចីខ្ពស់របស់ថៃ បានប៉ះពាល់ដល់ការប្រើប្រាស់ឯកជន ខណៈការនាំចេញផ្អែកលើគយ បានធ្លាក់ចុះក្នុងខែមីនាជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ ដោយទម្លាក់កំណើនសេដ្ឋកិច្ច ចំពេលដែលកំណើនសេដ្ឋកិច្ចចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃ មានភាពយឺតយ៉ាវ។
ប្រធានសេដ្ឋវិទូអាស៊ីរបស់ក្រុមហ៊ុនស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច Pantheon លោក Miguel Chanco បានថ្លែងថា៖ «អ្វីដែលយើងកំពុងឃើញនៅពេលនេះ គឺការអស់ខ្យល់នៃតម្រូវការដ៏ខ្ពស់របស់អ្នកប្រើប្រាស់ក្រោយវិបត្តិជំងឺរាតត្បាត ដែលតែងតែកើតឡើង និងក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារបំណុលគ្រួសារក្នុងប្រទេសថៃមានកម្រិតខ្ពស់»។

លោកបន្តថា៖ «ថៃត្រូវតាមឱ្យទាន់ប្រទេសដូចវៀតណាម ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបន្តយ៉ាងមាំទាំ និងទទួលបានជោគជ័យ ក្នុងការធានាបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក»។
សេដ្ឋវិទូមើលឃើញថា ទោះបីជាថៃទទួលបានភ្ញៀវទេសចរ ១២ លាននាក់ក្នុងត្រីមាសទី១ ដែលធ្វើឱប្រទេសនេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅទទួលភ្ញៀវ ៤០ លាននាក់នៅចុងឆ្នាំក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដើម្បីទូទាត់ការធ្លាក់ចុះនៅក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យផលិតនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តគោលនយោបាយជំរុញ «កាបូបឌីជីថល» នៅឆ្នាំនេះ ដោយនឹងផ្តល់សាច់ប្រាក់ដល់មនុស្សពេញវ័យដែលមានសិទ្ធិទទួលបាន ហើយរំពឹងថាវានឹងជំរុញសេដ្ឋកិច្ច។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន កាលពីខែមុនបានជំរុញឱ្យធនាគារកណ្តាលថៃកាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែមន្ត្រីធនាគារកណ្តាល បានប្រឆាំងនឹងវិធានការបែបនេះ ដោយនិយាយថា អត្រាការប្រាក់បច្ចុប្បន្នមិនរារាំងដល់កំណើនសេដ្ឋកិច្ចនោះទេ ខណៈអ្នកជំនាញសេដ្ឋកិច្ចខ្លះលើកឡើងថា ហានិភ័យនៃកំណើនសេដ្ឋកិច្ចថៃអាចកើតឡើងពីការពន្យារពេលនៃការបញ្ចេញថវិកាសារពើពន្ធ ក៏ដូចជាកត្តាខាងក្រៅ រួមមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ឬការស្ទុះងើបសេដ្ឋកិច្ចចិន ដែលអាក្រក់ជាងការរំពឹងទុក ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


