ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងទទួលបានវ៉ាក់សាំងជិត៤ពាន់ដូស ត្រៀមចាក់មន្ត្រីសុខាភិបាល និង នគរបាលមុនគេ
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យខេត្តរតនគិរីនេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់ខេត្តរតនគិរីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ចំនួន ៣.៦០០ដូស ហើយអ្នកដែលត្រូវចូលរួមចាក់វ៉ាក់សាំងមុនគេបង្អស់ គឺ មន្ត្រីសុខាភិបាល ចំនួន៥២០នាក់ និងនគរបាល ១.៣០០នាក់។

ចំណែកលោក អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរពេទ្យខេត្តរតនគិរីបានឲ្យដឹងថា សម្រាប់មណ្ឌលចាក់វ៉ាក់សាំងក្នុងខេត្តរតនគិរី មាន២ទីតាំង ១- ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះផ្ទាល់តែម្តង និង២- នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី។


លោកប្រធានកម្មវិធីរូបនេះ ក៏បានស្នើដល់មន្ត្រីដែលពាក់ព័ន្ធត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ចូលរួមគោរពគោលការណ៍ក្នុងការទទួលវ៉ាក់សាំង ដោយការផ្តល់ព័ត៌មានសុខភាពឲ្យបានជាក់លាក់ និងតមអាហារក្រោយពេលទទួលវ៉ាក់សាំង ហើយលោកក៏សំណូមពរឲ្យចូលរួមទទួលវ៉ាក់សាំងទាំងអស់គ្នា ពីព្រោះគ្រូពេទ្យ មន្ត្រីនគរបាល និងនគរបាលការពារព្រំដែនទាំងអស់គឺជាសាមីបុគ្គលដែលប្រឈមមុខខ្លាំងទៅនិងការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ ស្ត្រីខ្មែរម្នាក់មានកូនតូចៗផង ទៅញាំុបាយជាមួយមិត្តភក្តិ ឆ្លងកូវីដ១៩
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


